ប្រមុខការទូតអឺរ៉ុប ជំរុញឱ្យអ៊ីស្រាអែលបន្ធូរបន្ថយភាពតានតឹង និងជៀសវាងការវាយប្រហារលើទីក្រុង Rafah

Posted By: RoogRog Robot | 06-May-2024 20:47:06

2024-05-06 07:45pm

(ហ្គាហ្សា)៖ ប្រមុខការទូតរបស់សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះបានជំរុញឱ្យអ៊ីស្រាអែលបោះបង់ចោលនូវផែនការវាយប្រហារតាមផ្លូវគោកនៅទីក្រុង Rafah ដោយសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) និងសហគមន៍អន្តរជាតិត្រូវទទួលខុសត្រូវ ក្នុងការធ្វើអន្តរាគមន៍ និងទប់ស្កាត់សេណារីយ៉ូបែបនេះកុំឱ្យកើនមានឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

លោក Borrell បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា <<ការ​បញ្ជា​ជម្លៀស​របស់​អ៊ីស្រាអែល​ ដល់​ជន​ស៊ីវិល​នៅ​ក្រុង Rafah បង្ហាញ​ពី​ភាព​អាក្រក់​បំផុតនៃសង្គ្រាម និង​ទុរ្ភិក្ស​កាន់​តែ​ច្រើន។ វាមិនអាចទទួលយកបានទេ>>។

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា <<អ៊ីស្រាអែល​ត្រូវ​តែ​លះបង់​ចោល​ការ​វាយលុក​តាមផ្លូវគោក ហើយ​អនុវត្តដំណោះស្រាយលេខ UNSCR 2728 របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ...សហភាពអឺរ៉ុបជាមួយសហគមន៍អន្តរជាតិ អាច និងត្រូវតែ ធ្វើសកម្មភាពដើម្បីការពារសេណារីយ៉ូបែបនេះ កុំឱ្យកើតឡើ់ង>>។

គួរជម្រាបថា នៅថ្ងៃចន្ទនេះផងដែរ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Rafah ប៉ុន្មានម៉ោងបន្ទាប់ពីមានការបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ ពីផ្នែកខ្លះនៃទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សារ ជាកន្លែងដែលមនុស្សជាងមួយលាននាក់ បានភៀសខ្លួនដោយសង្រ្គាម៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...