អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បកស្រាយជុំវិញការបារម្ភថា ទិញធានារ៉ាប់រង ខ្លាចមិនទទួលបានសំណង, បើមានបញ្ហាមិនសង អាចប្តឹងមកនិយ័តករ (Video inside)

Posted By: RoogRog Robot | 19-Apr-2024 16:49:24

2024-04-19 03:42pm

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបកស្រាយចំពោះបញ្ហា ជុំវិញការទិញធានារ៉ាប់រង ខ្លាចមិនទទួលបានផលសង ដោយលោកថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី <<ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា <<ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា បានន័យថា ពេលគ្រោះថ្នាក់កើតឡើង បានយើងបានសំណង ប៉ុន្ដែយើងបានបង់លុយថ្លៃទិញ ទៅមុនរួចហើយ ដូច្នេះកិច្ចសន្យាទូទៅ អាចមានរយៈពេលមួយឆ្នាំរហូតដល់១៥ឆ្នាំ>>។

លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានបញ្ហា ក្នុងករណីមិនសងត្រឡប់អាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ប៊ូ ច័ន្ទភីរូ៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...