កាកបាទក្រហមខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម

Posted By: RoogRog Robot | 02-May-2024 18:08:40

2024-05-02 05:00pm

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​​ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាស្តីពី <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>> ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការអញ្ចើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាព នានាជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកនិងមន្រ្តីប្រត្តិសាខា សរុបប្រមាណជិត ១០០នាក់នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើមលោក សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងក្រុមការងារទាំងអស់ ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុក។

លោក សុខ លូ ក៏បានបង្ហាញជូននូវគោលបំណង នៃកិច្ចប្រជុំដូចជា ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ និងយល់ដឹងពីអ្វីដែលកាកបាទក្រហមកម្ពុជា បាននឹងកំពុងធ្វើ។ បង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។ ដើម្បីកៀរគររកមូលនិធិសម្រាប់ បន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងការដោះស្រាយ បញ្ហាប្រឈមនានា។

លោក សុខ លូ បានបន្ថែមថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថាចលនាអន្តរជាតិ) ឆ្នាំ១៨៦៣។ រំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា។ ផ្សព្វផ្សាយព័ត៌មានឱ្យប្រជាជនទូទាំងសកលលោកបានដឹង និងយល់ជ្រួតជ្រាបពីអ្វី ដែលចលនាអន្តរជាតិ រួមជាមួយសមាគមជាតិនានា និងកម្លាំងអ្នកស្ម័គ្រចិត្ត ព្រមទាំងបង្ហាញអំពីចំណេះដឹងបន្ថែមពីបញ្ហាសុខភាព និងការប្រែប្រួលអាកាសធាតុ ដើម្បីសហគមន៍មានសុខភាពល្អ និងដើម្បីសហគមន៍មានភាពធន់នឹងអាកាសធាតុ។

លោកក៏បានបញ្ជាក់បន្ថែមថា តាមការឱ្យដឹងពីក្រសួងសុខាភិបាលជំងឺមិនឆ្លងទាំងបួនរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាមដែលជាមូល ហេតុការស្លាប់ស្ទើរតែពាក់កណ្តាល ក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធាន បានស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុកទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកឲម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

លោក សុខ លូ បានជម្រាបជូនបន្ថែមថា ដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ឧសភា ២០២៤ឱ្យទទួលបានជោគជ័យ សាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា សប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈដើម្បីសាខាសម្រេចបានចក្ខុវិស័យនិងបេសកកម្មរបស់កាកបាទក្រហមកម្ពុជាក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមរយៈវិស័យស្នូលទាំង ៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ។

សូមបញ្ជាក់ថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

អាចវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង (ប្រាក់រៀល)និងCambodian Red Cross Battambang Branch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម៖ ធនាគារកាណាឌីយ៉ា (CANADIA) (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882 #ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា) 03000354153828 (ប្រាក់រៀល) 03000354153838 ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989។

ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ៖ លោក សួស សុភ័ក្រ្ត: 076 33 36 017, លោក កង ប៊ន: 092 81 53 73, លោក កុសុម សុភីនារ៉ា: 06181 81 16 ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...