អគ្គនាយកនិយ័តករធានារ៉ាប់រង៖ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤១ ក្រោមទុនវិនិយោគប្រមាណ ៥០០លានដុល្លារ (Video inside)

Posted By: RoogRog Robot | 19-Apr-2024 15:46:28

2024-04-19 02:39pm

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់់ឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ដែលមានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក ក្រោមទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី <<ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា <<បច្ចុប្បន្នយើង មានក្រុមហ៊ុនធានារ៉ាប់រង៤១, ក្រុមហ៊ុន៤១នេះ មានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក [...] មកដល់ឆ្នាំ២០២៣នេះ ទ្រព្យសកម្មរបស់វិស័យធានារ៉ាប់រងជាង១ពាន់លានដុល្លារ ក្នុងនោះមានទុនវិនិយោគផ្ទាល់ ប្រមាណ៥០០លានដុល្លារ>>។

លោកបន្តថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា <<ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា បានន័យថា ពេលគ្រោះថ្នាក់កើតឡើង បានយើងបានសំណង ប៉ុន្ដែយើងបានបង់លុយថ្លៃទិញ ទៅមុនរួចហើយ ដូច្នេះកិច្ចសន្យាទូទៅ អាចមានរយៈពេលមួយឆ្នាំ រហូតដល់១៥ឆ្នាំ>>៕

សូមស្តាប់ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...