សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារអបអរសាទរជូន ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម កែ គឹមយ៉ាន ដែលត្រូវបានតែងតាំងជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

Posted By: RoogRog Robot | 13-Oct-2023 08:10:53

2023-10-13 03:07pm

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរជូន ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម កែ គឹមយ៉ាន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងថា៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនឯកឧត្តម ក្នុងឱកាសដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយក រដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៦៧ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម បានចូលរួមដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំង រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និងសូមសម្រេច បានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...