យុវត្តីខ្មែរ១រូប ធ្វើដំណើរលើចម្ងាយផ្លូវជិត ៨០០គីឡូម៉ែត្រ ដើម្បីមើលព្រំដែនផ្ទាល់ភ្នែក និងអះអាងថាព្រំដែន មិនចេះដើរដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននៅលើបណ្តាញសង្គមនោះទេ

Posted By: RoogRog Robot | 06-Oct-2024 11:40:38

2024-10-06 11:37am

(រតនគិរី)៖ កញ្ញា លីហ្សា ជាយុវត្តីខ្មែរ១រូប រស់នៅខេត្តកំពត បានធ្វើដំណើរលើចម្ងាយផ្លូវជិត ៨០០គីឡូម៉ែត្រ ដើម្បីពិនិត្យមើលឱ្យច្បាស់ពីស្ថានភាពព្រំដែន និងការរស់របស់ប្រជាពលរដ្ឋខ្មែរ នៅតាមបន្ទាត់ព្រំដែនដោយផ្ទាល់ភ្នែក ក្រោយមកឃើញផ្ទាល់កញ្ញាបានអះអាងថាព្រំដែនកម្ពុជា មិនចេះដើរដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននៅលើបណ្តាញសង្គមនោះទេ។

ជាមួយនឹងដំណើរទស្សនកិច្ចទិសឦសានដែលជាជើងទី៤ លើតម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងប្រជាពលរដ្ឋជាង ២០០នាក់, កញ្ញា លីហ្សា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមកុំជឿលើការផ្សព្វផ្សាយលើបណ្តាញសង្គមងាយៗឱ្យសោះ ហើយមុននឹងជឿ ត្រូវស្វែងប្រភព និងព័ត៌មានឱ្យបានច្បាស់លាស់ ទើបយើងមិនក្លាយជាជនរងគ្រោះដោយសារព័ត៌មានមិនពិតនេះ។

ក្នុងឱកាសផ្តល់បទសម្ភាសនៅជិតបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ, កញ្ញា លីហ្សា បានគូសបញ្ជាក់ថា៖ <<ខ្ញុំពិតជាសប្បាយរីករាយមែន នៅពេលមានឱកាសចុះមកដល់ទីនេះ (បង្គោលព្រំដែន) គឺមើលទៅអត់ដូចពាក្យចចាមអារាម ដែលគេនិយាយថាបង្គោលព្រំដែនចេះដើរ គឺអត់ទេ។ ខ្ញុំមកដល់ទីនេះ ឃើញមានភាពស្រស់ស្អាត ការចោទប្រកាន់ គឺជាពាក្យមិនពិតទេ ទាល់តែយើងមកដល់ផ្ទាល់ទើបដឹង កុំចេះតែជឿទៅលើពាក្យចចាមអារាម លើបណ្តាញសង្គម Facebook ដែលគេផ្សព្វផ្សាយពាក្យមិនពិត>>។

កញ្ញា លីហ្សា បានបង្ហាញការយល់ឃើញថា សម្រាប់ការរៀបចំដំណើរទស្សនរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន គឺជាយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានមើលឃើញជាក់ស្តែងពីស្ថានភាពព្រំដែនរវាងកម្ពុជា និងប្រទេសជាតិខាង៕

សូមស្តាប់ការលើកឡើងរបស់កញ្ញា លីហ្សា ដូចខាងក្រោម៖























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...