លោក Zelenskiy ផ្លាស់ប្តូរមេបញ្ជាការធ្វើសង្រ្គាមមួយរូបទៀត ក្រោយមានរបាយការណ៍មិនប្រក្រតី

Posted By: RoogRog Robot | 25-Jun-2024 13:00:58

2024-06-25 11:57am

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានផ្លាស់ប្តូរមេបញ្ជាការរួមនៃកងកម្លាំងប្រដាប់អាវុធ លោក Yuri Sodol បន្ទាប់ពីមានរបាយការណ៍​ថា​ លោកបាន​ប្រព្រឹត្តសកម្មភាពមិនល្អ ​ក្នុង​សង្គ្រាម​រយៈពេល ២៨ខែ​ប្រឆាំង​រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។

នៅក្នុងសន្ទរកថាជាវីដេអូ លោក Zelenskiy មិនបានផ្តល់ហេតុផលច្បាស់លាស់ទេ ជុំវិញការផ្លាស់ប្តូរនេះ ប៉ុន្តែនិយាយថា លោក Sodol នឹងត្រូវជំនួសតំណែងដោយ លោក Andriy Hnatov ដែលធ្លាប់ធ្វើការពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តធ្វើប្រតិបត្តិការ។ ការដកតំណែង លោក Sodol ធ្វើឡើងបន្ទាប់ពីមានលិខិតផ្សាយជាសាធារណៈមួយរបស់ប្រមុខកងវរសេនាធំ Azov លោក Bohdan Krotevych ដែលចោទប្រកាន់ថា សកម្មភាពរបស់លោក Sodol បង្កឱ្យមានវិបត្តិយោធាធ្ងន់ធ្ងរ។ លិខិតរបស់ លោក Krotevych តាមបណ្តាញតេឡេក្រាមមិនបានលើកចំឈ្មោះ លោក Sodol ទេ ប៉ុន្តែថាមានឧត្តមសេនីយ៍ម្នាក់ បានធ្វើឱ្យបាត់បង់ទាហានអ៊ុយក្រែន ច្រើនជាងភាគីរុស្ស៉ីទៅទៀត។

គួរបញ្ជាក់ថា ស្របពេលដែលកម្លាំងរុស្ស៉ី កំពុងឈានទៅមុខបន្តិចម្តងៗឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការផ្លាស់ប្តូរច្រើនក្នុងជួរយោធាអ៊ុយក្រែន។ មេបញ្ជាការកំពូលយោធា លោក Valeriy Zaluzhnyi ទើបនឹងត្រូវដកតំណែងកាលពីខែកុម្ភៈ ក្រោយបកស្រាយជាសាធារណៈខុសគ្នាពីលោក ហ្សេលេនស្គី ជុំវិញដំណើរការវិវត្តនៃសង្រ្គាម៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...