កម្លាំងនគរបាល ចាប់ផ្តើមចេញប្រតិបត្តិការចុះពង្រឹងសន្តិសុខ​ និងសណ្តាប់ធ្នាប់តាមបណ្តាខណ្ឌ ជាពិសេសទប់ស្កាត់ក្រុមក្មេងទំនើង

Posted By: RoogRog Robot | 23-May-2024 22:16:48

2024-05-23 10:08pm

(ភ្នំពេញ)៖ នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង បានចាប់ផ្តើមចេញល្បាតត្រួតពិនិត្យពង្រឹងការងារសន្តិសុខ នៅគ្រប់គោលដៅមានហានិភ័យកើតបទល្មើស ដើម្បីបង្ការ និងបង្រ្កាបក្មេងទំនើង។

ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាពិសេសបង្រ្កាបក្មេងទំនើងប្រើប្រាស់ដាវ កាំបិត ដែលបង្កហិង្សា។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីខេត្ត និងសមត្ថកិច្ចទូទាំងប្រទេស ត្រូវតែទប់ស្កាត់ និងបង្ក្រាបក្រុមទំនើងបងតូចបងធំឲ្យបានដាច់ខាត ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្រុមក្មេងទំនើងដែលប្រើដាវសាំម៉ូរៃកាប់គ្នា៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...