ចៅប្រុសសម្តេចតេជោ ហ៊ុន សែន ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស

Posted By: RoogRog Robot | 26-Jun-2024 00:39:34

2024-06-26 12:35am

(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចធិបតី កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។

តាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន​ សែន បង្ហោះរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖

<<តាមិនខ្វល់ថា ចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថា ចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។

តាយាយញញឹមពេលចៅចេញដំណើរទៅរីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។

ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃ ក្នុងថ្នាក់និង កំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់>>៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...