លោក ហ៊ួ រដ្ឋា ត្រួតពិនិត្យរបាយការណ៍សកម្មភាព របស់ក្រុមសកម្មជនចលនាអូសទាញកម្លាំងគាំទ្រគណបក្ស ដើម្បីអូសទាញកម្លាំងនយោបាយថ្មីមកពីគណបក្ស នយោបាយនានាៗ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Posted By: RoogRog Robot | 25-Jun-2024 09:26:19

2024-06-25 10:20pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ូ រដ្ឋា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលត្រួតពិនិត្យរបាយការណ៍សកម្មភាពរបស់ក្រុមសកម្មជនចលនាអូសទាញកម្លាំងគាំទ្រគណបក្ស ដើម្បីអូសទាញកម្លាំងនយោបាយថ្មីមកពីគណបក្ស នយោបាយនានាៗ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោក ហ៊ួ រដ្ឋា ថ្លែងទៅកាន់ក្រុមសកម្មជនចលនាអូសទាញចំនួន២៣នាក់ ដែលកំពុងអូសទាញកម្លាំងមក គាំទ្រគណបក្សប្រជាជនកម្ពុជា ដោយបានកោតសរសើរខ្ពស់ចំពោះការប្ដេជ្ញាចិត្តបន្តអូសទាញ និងកសាងកម្លាំងគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ួ រដ្ឋា បានណែនាំជំរុញឱ្យអូសទាញកម្លាំងយុវជននៅមជ្ឈដ្ឋាន ខាងក្រៅដែលមិនទាន់ចូលជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ហ៊ួ រដ្ឋា ផ្ញើសារទៅកាន់អ្នកចូលរួមឱ្យស្វែងយល់ និងពន្យល់អំពីកម្មវិធីនយោបាយ ប្រវត្តិសាស្ត្រនៃការតស៊ូររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាសល់ពីការកាប់សម្លាប់ឱ្យមាន ជីវិតរស់ឡើងវិញរួចផុតពីមាត់ជ្រោះមរណៈលើវាលពិឃាត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងគ្រាដ៏លំបាក បំផុតសម្រាប់ប្រជាជនកម្ពុជារយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពោលគឺក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ទៅកាន់មុខសញ្ញាត្រូវអូសទាញ។

គូសបញ្ជាក់ថា កត្តាប្រវត្តិសាស្ត្រនៅកម្ពុជាបានធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ចងចាំ មិនអាចបំភ្លេចបាននូវរបបឃោឃៅនេះ។ អ្វីដែលត្រូវចងចាំជាពិសេស វត្តមានរបស់កុលបុត្រខ្មែរ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរបុរសខ្មែរមានភាពអង់អាច ក្លាហាន ប្តេជ្ញាប្ដូរផ្តាច់យកជីវិតធ្វើដើមទុនដើម្បី រំដោះជាតិ និងប្រជាជនកម្ពុជា ដោយហ៊ានលះបង់សាច់ស្រស់ សម្រក់ឈាមស្រស់លើសមរភូមិសង្គ្រាមប្រឆាំងរបប ខ្មែរក្រហម (បនប្រល័យពូជសាសន៍ ប៉ុល ពត) ដើម្បីសង្គ្រោះមាតុភូមិ និងប្រជាជនកម្ពុជានៅសេសសល់ពីការ កាប់សម្លាប់ ដែលកំពុងរងទុក្ខវេទនា និងរងចាំការសង្គ្រោះជីវិតចេញពីជ្រោះមរណៈពេលនោះ និងដើម្បីសង្គ្រោះ មាតុភូមិកម្ពុជាឱ្យប្រែក្លាយទៅជាប្រទេសជាតិមួយមានសន្តិភាពពិតប្រាកដ។

ក្នុងឱកាសរំលឹកខួបលើកទី៧៣ឆ្នាំ (២៨ មិថុនា ឆ្នាំ១៩៥១~២០២៤) នៃថ្ងៃបង្កើតគណបក្ស លោក ហ៊ួ រដ្ឋា បានបំផុសស្មារតីអង្គពិធីឱ្យស្វែងយល់អំពីប្រវត្តិស្នាដៃធំៗ ទាំងស្នាដៃជាប្រវត្តិសាស្ត្រ និងទាំងស្នាដៃសមិទ្ធផលកសាងជាតិ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងតាមដានកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការ ដឹកនាំគណបក្សប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏មានសក្តានុពលពោរពេញដោយសមត្ថភាព ដឹកនាំក្នុងការអនុវត្តគោលនយោបាយដោយផ្ទាល់ ពោលគឺ យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយការប្ដេជ្ញាចិត្ត លោក ហ៊ួ រដ្ឋា និងសកម្មជនចលនាបន្តប្ដេជ្ញាពង្រឹង និងពង្រីកកម្លាំងសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីប្រែក្លាយកម្លាំងគាំទ្រទាំងនោះឱ្យទៅជាកម្លាំងពិត សម្រាប់ការរក្សាបាននូវ <<ប្រៀបឈ្នះ>> និង <<ភាពខ្លាំង>> របស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ បន្តទៀតផ្អែកទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...