ផ្ទុះធុងហ្គាសបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង នៅស្រុកជ័យសែន ខេត្តព្រះវិហារ

Posted By: RoogRog Robot | 19-Apr-2024 17:35:34

2024-04-19 04:29pm

(ព្រះវិហារ)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានអគ្គិភ័យឆាបឆេះនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកជ័យសែន បានបង្ហាញថា ករណីគ្រោះអគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នង ក្នុងនោះចំនួន២ខ្នងខូចខាតទាំងស្រុង និងចំនួន៣ខ្នងទៀត ខូចខាត៤០% និងបណ្តាលឱ្យមនុស្សរងរបួសរលាកស្បែកចំនួន៥នាក់ របួសធ្ងន់២នាក់សមត្ថកិច្ចបញ្ជាក់ថាករណីនេះបណ្ដាលមកពីផ្ទុះធុងហ្គាស។ ករណីអគ្គិភ័យនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន និងអធិការដ្ឋាននគរបាលស្រុកឆែប បានប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបពន្លត់បានជោគជ័យ និងមិនបណ្តាលឲ្យរាលដាលទៅផ្ទះផ្សេងទៀត៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...