លោក សុខ លូ ជំរុញឲ្យអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់គ្រប់បទល្មើស និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តតាមច្បាប់

Posted By: RoogRog Robot | 02-May-2024 16:07:01

2024-05-02 03:02pm

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុកទាំង១៤ ត្រូវទប់ស្កាត់ ឲ្យបានគ្រប់បទល្មើស ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងតាមផ្លូវច្បាប់។

លោកបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ថែមពីនេះលោក សុខ លូ បានថ្លែងណែនាំដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវបន្ធូដៃឡើយ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

លោក ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តថែមទៀត គឺពង្រឹងនិងបង្រ្កាបរាល់បទល្មើសដូចជា បទល្មើសព្រៃលិចទឹកបទល្មើសនេសាទ បទល្មើស រំលោភទន្ទ្រានយកដីតំបន់ហាមឃាត់ ដើម្បីធ្វើស្រែ និងឈានដល់ទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធ ត្រូវបង្រ្កាបឲ្យទាន់ពេលវេលា ទំនាស់ដីធ្លី នៅតាមគ្រប់ទីកន្លែង និងស្រុកតាមព្រំដែន ។ ចំពោះទីក្រុងបាត់ដំបងត្រូវបន្តដាំដើមឈើបន្ថែមទៀតក្នុងទិសស្លោក ក្នុងម្នាក់ដាំដើមឈើឲ្យបាន១ដើម ដើម្បីលើកស្ទួយ សោភ័ណភាព បរិស្ថាន ទីក្រុងស្អាត និងបន្តអនុវត្តការងារនេះនៅតាមបណ្តាស្រុកផ្សេងទៀតផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...