លោក Macron៖ មិនអាចទៅរួចទេ ក្នុងការរៀបចំប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ឱ្យដូចនៅអ៉ីស្រាអែល

Posted By: RoogRog Robot | 19-Apr-2024 12:43:56

2024-04-19 11:36am

(ព្រុចសែល)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វានឹងមិនអាចទៅរួចទេ ក្នុងការកសាងសមត្ថភាពការពារដែនអាកាសនៅអ៊ុយក្រែន ឱ្យដូចគ្នាទៅនឹងអ៉ីស្រាអែល ពីព្រោះទីក្រុងហ្សេរុយសាឡិម បានធ្វើការអភិវឌ្ឍ និងវិនិយោគលើការការពារដែនអាកាសរបស់ខ្លួន អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី១៥ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានត្អូញត្អែរថា ដៃគូលោកខាងលិច បរាជ័យក្នុងការជួយប្រទេសរបស់លោក ដោយវិធីដូចគ្នាទៅនឹងអ៉ីស្រាអែល បើទោះបីជា ទាំងអ៊ុយក្រែន និងអ៉ីស្រាអែលមិនមែនជាសមាជិករបស់អង្គការណាតូ (NATO) ដូចគ្នា។ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល លោក Macron បានប្រាប់អ្នកយកព័ត៌មានថា <<អ៉ីស្រាអែល បានអភិវឌ្ឍសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយការវិនិយោគជាច្រើន។ វានឹងមិនអាចទៅរួចទេ ក្នុងការសាងសង់ប្រព័ន្ធការពារដែនអាកាសដូចគ្នានេះ....ដើម្បីបំពេញតម្រូវរបស់អ៊ុយក្រែន>>។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អ៉ីស្រាអែល បូកផ្សំនឹងការជួយអន្តរាគមន៍ពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហ៊្សកដានី ធ្វើឱ្យអ៉ីស្រាអែលរួចផុតពីការបំផ្លិចបំផ្លាញធំដុំ ដោយសារតែការវាយប្រហារដោយដ្រូន និងមីស៉ីលយ៉ាងសន្ធឹកសន្ធាប់របស់អ៉ីរ៉ង់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...