Dortmund នឹង​យក​​ Sancho លក់​ជំនួស​ Haaland ប្រសិន​មាន​ក្លឹប​ណា​ត្រូវ​ការ​

Posted By: RoogRog Robot | 05-Apr-2021 20:36:13

លោក​ Hans-Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​នឹង​លក់​ខ្សែ​បម្រើ​ Jadon Sancho ជំនួស​ខ្សែ​ប្រយុទ្ធ​ Erling Haaland ប្រសិន​មាន​ក្លឹប​ណា​ត្រូវ​ការ​។

លោក​ Watzke បាន​និយាយ​ថា​៖" ផែន​ការ​យើង​មិន​ទាន់​ច្បាស់​ម៉េច​ទេ​។ តែ​យើង​នឹង​និយាយ​ឲ្យ​ច្បាស់​ជា​មួយ​ភាគី​ Haaland នៅ​ពេល​ខាង​មុខ​នេះ​។ និយាយ​ទៅ​គឺ​យើង​ចង់​ទុក​គេ​ឲ្យ​នៅ​បន្ត​ដល់​ឆ្នាំ​ក្រោយ​ទៀត​ យើង​ឲ្យ​គេ​រក​គ្រាប់​បាល់​ឲ្យ​យើង​ឲ្យ​ច្រើន​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" តែ​ចំពោះ​ Sancho វិញ​យើង​មិន​ដឹង​ម៉េច​​ទេ​គេ​នៅ​ជា​មួយ​យើង​យូរ​ជាង​ Haaland ទៀត​ អញ្ចឹង​បើ​មាន​ក្លឹប​ណា​មួយ​ចង់​បាន​គេ​ ច្បាស់​ណាស់​យើង​នឹង​ពិភាក្សា​ជា​គេ​ដើម្បី​លក់​កីឡាករ​នេះ​ជំនួស​ហើយ​។ តែ​ម៉េច​ក៏​ដោយ​ចំពោះ​ដូច​ក្លឹប​ធំៗ​ដូច​យើង​អញ្ចឹង​ ទី​ផ្សារ​ទិញ​ដូរ​កីឡាករ​រដូវកាល​ខាង​មុខ​ ពិបាក​នឹង​កើត​មាន​ណាស់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland នឹង​ចប់​កុងត្រា​ជា​មួយ​ Dortmund នៅ​ឆ្នាំ​២០២៤​ រី​ឯ​ Sancho វិញ​នឹង​ចប់​នៅ​ឆ្នាំ​២០២៣​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
"Why is he dead?": Grieving father pleads for answers over son's death | 60 Minutes Australia
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
Finding Gold in Just 30 Minutes! | America's Backyard Gold | Discovery Channel
Organiser behind viral Willy Wonka event speaks out | 60 Minutes Australia
People with disabilities "treated like non-humans" in group homes | 60 Minutes Australia
Australia's forgotten war heroes | 60 Minutes Australia
The forgotten war heroes of the Kokoda track | 60 Minutes Australia
Killer whale kills multiple people while in captivity | 60 Minutes Australia
The man behind the viral Willy Wonka disaster speaks out | 60 Minutes Australia
MORE NEWS CLICK HERE...