មុន​ប៉ះ​ហង្ស​ក្រហម Zidane​ មាន​អារម្មណ៍​ថា Real ត្រូវ​បាន​គេ​មើល​ស្រាល

Posted By: RoogRog Robot | 05-Apr-2021 05:55:10

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​នេះ​ថា ក្លឹប​របស់​លោក ត្រូវ​បាន​គេ​មើល​ស្រាល។

តប​នឹង​សំណួរ​ដែល​សួរ​ថា ក្លឹប Real Madrid ត្រូវ​បាន​គេ​មើល​ស្រាល​ ឬ យ៉ាង​ណា​នៅ​មុន​ពេល​ប៉ះ​ Liverpool ភ្លាមៗ​នោះ​លោក​ Zidane ក៏​បាន​ឆ្លើយ​ថា៖ " នែ... ប្រាកដ​ណាស់​ ខ្ញុំ​ក៏​គិត​អញ្ចឹង​ដែរ " ។

លោក​បាន​បន្ត​ថា៖ " នៅ​ចុង​បញ្ចប់​ យើង​សក្ដិសម​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត។ អ្វី​ដែល​យើង​អាច​ផ្ដោត​បាន​នោះ​ ការងារ​ប្រចាំ​ថ្ងៃ​។ ក្រុម​នេះ​មិន​ដែល​ចុះ​ចាញ់​ឡើយ​លើ​រឿង​គ្រប់​យ៉ាង " ។

Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប Liverpool នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ វេលា​ម៉ោង ២យប់​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា) សម្រាប់​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...