Guardiola៖ UEFA និង FIFA សម្លាប់​កីឡាករ​ខ្ញុំ​ឥលូវ​ហើយ!

Posted By: RoogRog Robot | 05-Apr-2021 19:25:40

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​កីឡាករ​មិនមែន​ជា​ម៉ាស៊ីន​ទេ ហើយ​ពួក​កីឡាករ​ត្រូវ​ការ​សម្រាក ខណៈ​ប្រកួត​ជម្រើសជាតិ​កាន់​តែ​ច្រើន​ឡើងៗ​។

លោក​បាន​លើកឡើង​ថា៖ " កីឡាករ​ជា​មនុស្ស មិនមែន​ជា​ម៉ាស៊ីន​ទេ។ អ្នក​ខ្លះ​ចង់​លេង​គ្រប់​ប្រកួត តែ​វា​មិន​អាច​ទៅ​រួច​ទេ គេ​ត្រូវ​ការ​សម្រាក​ដែរ។ ដើម្បី​លេង​គ្រប់​ប្រកួត​ យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​កីឡាករ​ពី​មួយ​ប្រកួត​ ទៅ​មួយ​ប្រកួត​ " ។

លោក​បាន​បន្ត​ថា៖ " UEFA និង FIFA កំពុង​តែ​សម្លាប់​កីឡាករ​ហើយ ព្រោះ​ថា​ប្រកួត​វា​ច្រើន​ពេក។ យើង​មិន​ទាន់​មាន​ពេល​សម្រាក​ពាក់​កណ្ដាល​អាទិត្យ​ទេ តាំង​ពី​ចូល​រដូវ​កាល​ថ្មី​មក។ គ្មាន​កីឡាករ​ណា អាច​ស៊ូ​រួច​ទេ​នឹង​ការ​រៀប​ចំ​បែប​នេះ " ។

រឿង​ប្រកួត​ច្រើន​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ក្លឹប​ធំៗ​នៅ​ក្នុង​ Premier League។ គ្រូ​បង្វឹក​ជា​ច្រើន​បាន​រអ៊ូ​រទាំ​រឿង​របួស​កីឡាករ​ ដោយសារ​តែ​ប្រកួត​ច្រើន​ពេក​ រហូត​ដល់​មាន​អ្នក​ខ្លះ​ស្នើ​ឲ្យ​លុប​ចោល​ប្រកួត​ពាន​ក្នុង​ស្រុក​មួយ​ផង​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...