ចាន់ រតនា និង Danny Kingad វិភាគជំនួបខ្សែក្រវាត់ Moraes និង Johnson

Posted By: RoogRog Robot | 05-Apr-2021 17:06:38

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និងអ្នកលេងគុនចម្រុះហ្វីលីពីន Danny Kingad សុទ្ធតែធ្លាប់ប្រកួតជាមួយកីឡាករចិន Wei Xie ដូចគ្នា ប៉ុន្តែលទ្ធផលមិនដូចគ្នាទេ។

ថ្ងៃនេះអ្នកលេងគុនចម្រុះទាំងពីរនាំគ្នាវិភាគជំនួបសំខាន់ដែលម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Flyweight កីឡាករប្រេស៊ីល Adriano Moraes ត្រូវឡើងការពារខ្សែក្រវាត់ជាមួយជើងខ្លាំងអាមេរិក Demetrious Johnson នៅព្រឹត្តិការណ៍“ONE on TNT I” ថ្ងៃពុធ ទី៧ ខែមេសាខាងមុខនេះ។

Kingad លើកឡើងថា ៖<<និយាយត្រង់ចុះ គូនេះពិតជាពិបាកស្មានថានរណានឹងឈ្នះ។ ខ្ញុំធ្លាប់ប្រកួតជាមួយអ្នកទាំងពីរ ហើយខ្ញុំអាចនិយាយបានថា អ្នកទាំងពីរខ្លាំងដូចគ្នា។ Johnson ជាជើងខ្លាំងគ្រប់សម័យកាលល។ គាត់មានបច្ចេកទេសល្អ និងលឿនណាស់។ ពិបាករកដៃគូណាបញ្ឈប់គាត់>>។

កីឡាករហ្វីលីពីនបន្តថា ៖<<នៅពេលខ្ញុំប្រកួតជាមួយ Moraes គឺយូរដែរហើយ ហើយឥឡូវនេះគាត់ខុសប្លែកពីមុនច្រើន។ គាត់មានក្បាច់ក្រោមល្អ។ ខ្ញុំគិតថា គាត់មានប្រៀបវ៉ៃពីចម្ងាយ ដោយសារគាត់ដៃជើងវែង។ គាត់ជាជើងឯក អីចឹងគ្មានហេតុផលណាដែលគាត់មិនល្អទេ>>។

ទោះជាយ៉ាងណា នៅពេលឲ្យជ្រើសរើស Kingad និយាយថា ៖<<ជ្រើសរើសយក Johnson>>។ងាក់ទៅទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែមានចំណុចល្អ និងលក្ខណៈពិសេសរៀងៗខ្លួនដែលមិនងាយធ្វើឲ្យដៃគូណម្នាក់សន្លប់ស្រួលៗឡើយ។

<<សម្រាប់ខ្ញុំ អ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់មានកម្ពស់ខ្ពស់ជាង និងបទពិសោធជំនាញក្រោមជឺជីតស៊ូក៏ល្អ ពីព្រោះគាត់ជាជនជាតិប្រេស៊ីល។ គាត់មានក្បាច់វ៉ៃពីចម្ងាយល្អ ហើយកម្លាំងស៊ុហ្វក៏ល្អ>>។

រតនា បន្តថា ៖<< Johnson ជាកីឡាករដែលមានបទពិសោធច្រើន អាយុច្រើនបន្តិច ហើយក្បាច់MMA ដ៏ល្អ។ និយាយទៅទាំងពីរនាក់ប្រដុំប្រសងគ្នា។ សម្រាប់ខ្ញុំ ខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង>>។

រតនា ពន្យល់ថា ៖<<ម្ចាស់ខ្សែក្រវាត់ខានឡើងប្រកួតយូរហើយ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងស៊ុហ្វរបស់គាត់ដែរ។ តែដូចខ្ញុំគិតអីចឹង សម្រាប់ពីរនាក់ ល្អដូចគ្នា មានចំណុចខ្លាំងដូចគ្នា តែខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង>>។

សូមបញ្ជាក់ថា អ្នកគាំទ្រកម្ពុជាប្រហែលជានៅចាំចំពោះម្ចាស់ខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក ONE Flyweight ពីកីឡាករ Adriano Moraes បានឈ្នះខ្សែក្រវាត់នេះលើកដំបូងនៅទឹកដីកម្ពុជាកាលពីឆ្នាំ២០១៤ ដែលពេលនោះក៏មានវត្តមានកីឡាករ ចាន់ រតនា ប្រកួតក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom៕

ដោយ៖ ស៊ីធី

News Source: news.sabay.com.kh
LATEST NEWS
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
MORE NEWS CLICK HERE...