សំណាងណាស់! ស្រ្ដីខ្មែរម្នាក់ក្លាយជាភរិយាស្របច្បាប់គ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរ

Posted By: RoogRog Robot | 02-Mar-2021 09:51:59

តាម​រយ:គនណី​ហ្វេសបុក​មួយ​ដែល​មាន​ឈ្មោះ​ថា ម៉ានិច្ច ម៉ៅ បាន​សរសេររៀបរាប់​នៅ​លើ​បណ្ដាញសង្គម​ហ្វេស​បុកថា៖ ជាការពិតណាស់ វាជារឿងមួយដែលពិបាកនឹងជឿជាពិសេសសំរាប់មនុស្សស្រីដែលកេីត​ចេញពីគ្រួសារ​សាមញ្ញ​ អ្នកស្រុកស្រែម្នាក់ក៏ក្លាយជាភរិយាស្របច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូបនិងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ តេីមានមនុស្សប៉ុន្នាននាក់ដែលមានប្រាសាទជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន?

ម្ចាស់​គនណី​ហ្វេសបុក​ដដែល​នេះ​បាន​រៀបរាប់​បន្ត​ថា ខាងក្រោមនេះគឺជាភស្តុតាងដែលមានចុះនៅ​ Wikipedia និង​ website Myheritage (ប្រទេសបារាំង​) ហេី្យខ្ញុំក៏មានសាក្សីដែលជាជនជាតិខ្មែរមួយចំនួនគាត់បានមកលេងដូចជា៖ រូបខ្ញុំនិងស្វាមីជាអ្នកជូនពួកគាត់ទៅទស្សនាប្រាសាទផ្ទាល់ផងដែរ​ ខ្ញុំក៏សង្ឃឹមថាភ្ញៀវជាតិនិងអន្តរជាតិជាច្រេីននឹងអញ្ជេីញមកលេងនៅទីនេះ​ ជាពិសេសគឺជនជាតិខ្មែរយេីង ខ្ញុំបានរៀបការចូលវង្សត្រកូល du Fays​ តាំងពីឆ្នាំ​ 2016 (ត្រកូលឪពុកក្មេកខ្ញុំ​ du Fays- ត្រកូលខាងម្តាយក្មេក​ Van Delft)។

ម្ចាស់​គនណី​ហ្វេសបុក បាន​បន្ថែម​ថា ប៉ុន្តែខ្ញុំពុំដែលសូវបង្ហាញ​ពីប្រាសាទ​ តែដោយសារមានការលេីកទឹកចិត្តពីស្វាមីចង់ចែករំលែក និងផ្តល់កិត្តិយសអោយស្រ្តីខ្មែរមួយរូបនេះទៅកាន់ពិភពលោក ហើ្យជាពិសេសខ្ញុំចង់ពាំនាំតំលៃ និងកិត្តិយសជូនជាតិមាតុភូមិរបស់ខ្ញុំ​ ប្រសិនបេីខ្ញុំជាជនជាតិថៃរឺវៀតណាមបានរៀបការជាមួយវង្សក្រកូលអភិជនបែបនេះ ខ្ញុំជឿជាក់ថាប្រទេស​គេ​ ប្រជាជនគេនឹងមានមោទនភាព​ លេីកស្ទួយ​ បង្កេីនតំលៃអោយស្រ្តីជាតិគេជាក់ជាមិនខាន ដូច្នេះបងប្អូនមួយចំនួនតូចសូមគិតឡេីងមុននឹងបញ្ចេញមតិជាន់ពន្លិចខ្មែរដូចគ្នា ជាថ្មីម្តងទៀតសូមអញ្ជេីញបងប្អូន ជាពិសេសបងប្អូនខ្មែរដែលរស់នៅខាងបែកអុឺរ៉ុប​ជិតប្រទេសលុចសាំប៊ួរ​ សូមអញ្ជេីញមកទស្សនាដោយសេរី នាងខ្ញុំឈ្មោះពិត​ ឡេក​ សុីណា​ ហៅ​ ម៉ៅ​ ម៉ានិច្ចនិងស្វាមី​នឹងទទួលស្វាគមន៍ដោយក្តីរីករាយ សូមអរគុណ។

អត្ថបទ៖ ម៉េងងី

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...