​នាយក​កម្មវិធីសិក្សា​ DataU៖ “ចង់​ឃើញ​កម្ពុជា​ក្នុង​ផែនទីពិភពលោក​លើ​ជំនាញវិទ្យាសាស្ត្រទិន្នន័យ”

Posted By: RoogRog Robot | 02-Mar-2021 16:51:59

​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​មាន​សន្ទុះខ្លាំង​​លើ​ការ​វិវឌ្ឍ​នៃ​​វិស័យ​ឌីជីថល ​DataU ​ដែល​ជា​ស្ថាប័ន​បណ្តុះបណ្តាល ​ជំនាញ​វិទ្យាសាស្ត្រទិន្នន័យ​ដំបូង​គេ​នៅ​កម្ពុជា ​ចង់ឃើញ​កម្ពុជា ​បង្ហាញមុខមាត់លើផែនទីពិភពលោក ​ឲ្យ​ក្លាយ​ទៅ​ជា​បណ្តុំកន្លែង​ទៅ​ដោយ​ធនធានមនុស្ស​​ទេពកោសល្យនិងជំនាញស្ថិតិទិន្នន័យ​​​។ ​ឧទាហរណ៍​ដូច​៖ ជំនាញITដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​ថា​មាន​ប្រភព​អ្នក​ខ្លាំង​ៗ​មក​ពីប្រទេសឥណ្ឌា។ ​

​អ្នកនាង​ Faria Arshad នាយក​កម្មវិធីសិក្សា​របស់​ DataU បាន​លើក​ឡើង​​ថា៖ ​“ក្រៅពី​ប្រាសាទអង្គរវត្ត​ DataU ចង់ឃើញ​ពិភពលោក​ស្គាល់​កម្ពុជា​ជា​កន្លែង​ផ្គត់ផ្គង់​អ្នក​ជំនាញ​ផ្នែកទិន្នន័យ​ដល់តម្រូវការក្នុងស្រុកនិងតាម​បណ្តា​ប្រទេស​អភិវឌ្ឍ​នានា។”

​អ្នក​នាង​ Faria បន្ថែម​ទៀត​ថា​៖ “ចំណុចសំខាន់​មួយ​ទៀត​ យើង​ចង់​ឃើញ​យុវជន​កម្ពុជា​ដែល​មាន​សមត្ថភាព​ទទួល​បាន​ការងារ​ដែល​ទទួល​កម្រៃ​ខ្ពស់ ​ផ្លាស់ប្តូរជីវិតអាច​ឲ្យ​ពួកគេ​ផ្គត់ផ្គង់គ្រួសារ ខ្លួន​ឯង ​និងរូមគ្នា​ជួយ​កម្ពុជា​ឲ្យ​វិវឌ្ឍ​ខ្លួន​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម និងខ្ពស់​នា​អនាគត។”

Faria Arshad នាយក​កម្មវិធីសិក្សា​របស់​ DataU

ស្ថាប័ន​ ​DataU បានបង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិទ្យាសាស្ត្រទិន្នន័យ​ដំបូង​គេ​នៅ​កម្ពុជា​ ជិត ២ ឆ្នាំ​មក​ហើយ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារដែរខ្វះការផ្គត់ផ្គង់នៃជំនាញឌីជីថលទាំង​នៅក្នុងស្រុក និងពិភពលោកនិង​​ដោយមើលឃើញឱកាស​ដ៏ធំក្នុង​ការ​រួមចំណែក​លើ​ការ​អភិវឌ្ឍ​នៃ​បដិវដ្តឧស្សាហកម្មទី 4.0 ផង​ដែរ។

​ក្នុងនាមជា​ម្ចាស់ជយលាភី ពានរង្វាន់ CICT Award 2020​​ មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU ​ពន្លឿន​ការ​ចាប់យក​ជំនាញធ្វើការជាអាជីពនៃក្តីស្រមៃ​​របស់​សិក្ខាកាម​ដោយ​ច្របាច់បញ្ចូល​​ជំនាញចាំបាច់​​ដែល​កំពុងមានតម្រូវការ​ស្រាប់​ក្នុងសហគ្រាសនិងវិស័យការងារ​ជាក់ស្តែង​​តាម​រយៈការ​ជួប​ពិភាក្សា​ពី​និយោជក​ជា​ម្ចាស់ក្រុមហ៊ុនធំៗ​ពី​​មុខតំណែងថ្មីៗ​លើ​ជំនាញឌីជីថល និង​ទិន្នន័យ​ដែល​ស្ថាប័ន​របស់​ពួកគេ​​កំពុងត្រូវ​ការ​ និងប្រើប្រាស់ជាប្រចាំសព្វថ្ងៃ។

​ចំណុចពិសេស​មួយ​ទៀតនៃ​កម្មវិធី​សិក្សា​របស់​​ស្ថាប័នDataUគឺការប្រើវិធីសាស្រ្តពិសេសក្នុងការច្របាច់បញ្ចូលទំនាញទន់​ជាមួយជំនាញបច្ចេកទេស​ក្នុង​ថ្នាក់រៀនដើម្បីយកទៅអនុវត្តនៅការងារ​ជាក់ស្តែងនៅ​តាម​ក្រុមហ៊ុន​ជា​ដៃគូ​​ និងក្លាយខ្លួនជាអ្នកដឹងនាំល្អមានសមត្ថភាពនៃសតវត្សរ៍ទី ២១​ ដូច្នេះ​ អ្វី​ដែល​ពួកគេសិក្សានិងអនុវត្ត​គឺ​ឆ្លុះបញ្ចាំងពី​តម្រូវការ​ជាក់ស្តែង​ក្នុងសហគ្រាសជាជាង​ទ្រឹស្ត្រីតែម៉្យាង។

​ចំណែក​ឯ​លោក វ័រ សុខណា ​សហស្ថាបនិក​ដៃគូគ្រប់គ្រង់របស់​ DataU ​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្ត្រទិន្នន័យ​បានបង្ហាញទស្សនៈ​របស់លោកដូច្នេះ៖

“យើងរស់នៅក្នុងសតវត្សទី 21 ដែលការ​​ទំនាក់ទំនងរវាងគ្នានិងគ្នា មិន​ថា តាម​កម្មវិធីទូរសព្ទ និងឧបករណ៍​អេឡិចត្រូនិក​នានា​ត្រូវបានភ្ជាប់ទៅ​នឹង​បណ្តាញ​អ៊ីនធឺណិត​លើ​ប្រព័ន្ធ​ឌីជីថល ដែល​បង្កើត​បាន​​ជា​បណ្តុំព័ត៌មាន​រាប់ពាន់លាន​ជីហ្គាបៃរៀងរាល់វិនាទី។ ​ដូច្នេះ ​អ្នក​ដែល​មាន​​​ជំនាញ​​​​លើ​ផ្នេក​ទិន្នន័យ​ដែល​អាច​បែងចែក និង​​​យល់ដឹងស៊ីជម្រៅ​​​ពី​​ព័ត៌មាន​ទាំង​នោះ​ពិត​ជា​មាន​តម្រូវ​ការ​ខ្ពស់ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស មិន​ថា​សម្រាប់​​ធុរកិច្ចបង្កើតថ្មី ​ឬ​​ក្រុមហ៊ុនធំៗ​នោះ​ទេ។ ​សាកស្រមៃមើលថា តើ​ក្រុមហ៊ុន​ធំៗដូចជា Google, Facebook, Amazon និង​ Grab ជា​ដើម​នោះ ​តើ​គេ​បម្លែងទិន្នន័យដូចម្តេច។ ​និយាយ​ឱ្យខ្លី​​ ​​មុខងារដែរត្រូវការជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ទិន្នន័យ​គឺ​​ជា​អាជីពដ៏​មាន​សក្តានុពល​ខ្ពស់​សម្រាប់​យុវជន​កម្ពុជា​ដែល​ចង់​ផ្លាស់ប្តូរជីវិត​​ ទទួល​បានការងារ​ដែល​ខ្លួន​ស្រមៃ​ក្នុង​វិស័យ​ទិន្នន័យ​​ដែល​កំពុង​រីកចម្រើន​ឥតឈប់ឈរនេះ។”

វ័រ សុខណា ​សហស្ថាបនិក​ដៃគូគ្រប់គ្រង់របស់​ DataU

​វិទ្យាសាស្ត្រទិន្នន័យ​​កំពុង​មាន​តម្រូវ​ការខ្លាំង​នៅ​ទូទាំងពិភពលោក ដែល​តួលេខ​សាកល​​​កើនឡើង​ 29% រៀងរាល់ឆ្នាំ ​​​ក្នុងរយៈពេល 5 ឆ្នាំ​ទៅ​មុខ​ពិភពលោក​ត្រូវការ​អ្នក​ជំនាញ​ផ្នែក​ទិន្នន័យ​យ៉ាងហោច​ណាស់​ 11.4 លាន​នាក់​បន្ថែមទៀត។ ដូច្នេះហើយយុវជននឹងអ្នកកំពុងធ្វើការនៅវិស័យផ្សែងៗដែរចាប់អារម្មណ៏​គួរចាប់ឱកាសជាមួយ DataU អោយបាន។

​DataU ​ចាប់ផ្តើមទទួលពាក្យ​ចាប់ពីនេះទៅហើយដោយ​កន្លែង​ផ្តល់ជូនគឺ មានកំណត់។ វគ្គសិក្សា​ដំបូង​គេ​នៅកម្ពុជា​នេះ​ ក៏​មាន​ផ្តល់​ជូន​ជាកញ្ចប់​ជំនួយ​សិក្សា​ពិសេស​សម្រាប់​យុវជន​កម្ពុជា ​ដែល​​មានទេពកោសល្យ​​មិន​ថាអ្នក​មាន និង​គ្មាន​លទ្ធភាព​​​​​បង់ថ្លៃសិក្សា ដោយ​អាច​ទទួល​បាន​កម្ចីសិក្សា​​គ្មានទ្រព្យធានា​គ្រប់ៗគ្នា។

-សូមចុចលើ link នេះចុះឈ្មោះ​សិក្សា​ ៖ https://bit.ly/3b85K6R

-សូម​ចូលទៅកាន់​វិបសាយ www.mydatau.org

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...