នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ មិនចាក់វ៉ាក់សាំងចិនទេ នឹងចាក់វ៉ាក់សាំងប្រភេទនេះជំនួសវិញ

Posted By: RoogRog Robot | 26-Feb-2021 14:16:51

ថ្វីត្បិតទើបទទួលបានវ៉ាក់សាំងពីប្រទេសចិន ប៉ុន្តែលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា មិនចាក់វ៉ាក់សាំងចិន Sinovac ទេ ដោយត្រៀមចាក់វ៉ាក់សាំងមួយប្រភេទដែលផលិតឡើងដោយក្រុមហ៊ុន AstraZeneca ជំនួសវិញ។ មេដឹកនាំថៃរូបនេះ នឹងចាក់នៅថ្ងៃអាទិត្យខាងមុខនេះហើយ។

វ៉ាក់សាំងការពារកូវីដ AstraZeneca នេះជាវ៉ាក់សាំងមួយប្រភេទស្រាវជ្រាវឡើងដោយក្រុម អ្នកវិទ្យាសាស្រ្ត Siam Bioscience ។ វ៉ាក់សាំង AstraZeneca ជំហានដំបូងគ្រោងដឹកមកប្រទេសថៃ ២៦លានដូស នៅក្នុងកំឡុង ខែឧសភានិងមិថុនាខាងមុខនេះ ចំណែកវ៉ាក់សាំងចំនួន ៣៥លានដូសទៀត នឹងដឹកមកតាមក្រោយជាបន្តបន្ទាប់។គួរបញ្ជាក់ផងដែរថា ប្រទេសថៃ ទើបទទួលបាន វ៉ាក់សាំង Sinovac ២សែនដូស ពីប្រទេសចិន កាលពីប៉ុន្មានថ្ងៃមុននេះ៕

ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...