តាមពិតឡាន Justin Bieber ដែលមានតែ១គ្រឿងលើលោក ឌីហ្សាញតាមឡានពិសេសមួយ

Posted By: RoogRog Robot | 26-Feb-2021 11:25:59

កាលពីប៉ុន្មានសប្តាហ៍មុន មនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀង Justin Bieber ជិះរថយន្ត Rolls-Royce Wraith កែច្នៃមួយគ្រឿង ដែលមានតែមួយគត់លើពិភពលោក ហើយត្រូវបានកែច្នៃដោយក្រុមហ៊ុន West Coast Customs នៅសហរដ្ឋអាមេរិក។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ មេនៃក្រុមហ៊ុន West Coast Customs បានបង្ហាញថា ការពិតទៅរថយន្ត Rolls-Royce Wraith កែច្នៃរបស់ Justin Bieber គឺត្រូវបានឌីហ្សាញតាមគំរូរថយន្តអគ្គិសនី Rolls-Royce 103EX ដែលបានដាក់បង្ហាញ កាលពីឆ្នាំ២០១៦។

គំរូរថយន្តអគ្គិសនី Rolls-Royce 103EX

ជាក់ស្តែង តារាចម្រៀងកាណាដា វ័យ ២៦ឆ្នាំខាងលើ ស្រលាញ់ការឌីហ្សាញរបស់ Rolls-Royce 103EX ខ្លាំង រហូតចង់ទិញវាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ មិនលក់គំរូរថយន្ត ដែលមានតែមួយគ្រឿងគត់នោះឡើយ។ ដូច្នេះហើយទើប Justin Bieber សម្រេចចិត្តកែច្នៃរថយន្ត Rolls-Royce Wraith របស់ខ្លួនតាម Rolls-Royce 103EX នោះតែម្តង។

ក្នុងនោះ West Coast Customs បានធ្វើឲ្យរថយន្ត Wraith នោះខ្លីជាងមុន ៨អ៊ីញ និងធ្វើឲ្យទំហំទទឹងវាធំជាងមុន ១២អ៊ីញ។ បន្ទាប់មក ពួកគេបានធ្វើការស្កេន 3D លើរថយន្តនោះ ដើម្បីបង្កើតកាង និងបន្ទះតួខ្លួនរថយន្ត។ ជាចុងក្រោយ ទើបវាត្រូវបានបាញ់ថ្នាំពណ៌ ទឹកប្រាក់រលោង លាយប្រផេះគ្រើម៕

អត្ថបទ៖ សេង ឡុង

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...