Tuchel មិន​ចង់​ឲ្យកីឡាករ Chelsea ខ្ជិល​ទេ ទោះ​ឈ្នះ Atletico ក្ដី

Posted By: RoogRog Robot | 24-Feb-2021 20:53:18

លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ក្រោយ​ពី​ប្រកួត​ឈ្នះ​នឹង​ក្លឹប Atletico Madrid ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​នេះ​ក្នុង​លទ្ធផល​ ១-០ ​ថា​ កីឡាករ​របស់​លោក​ត្រូវ​តែ​បន្ត​ខំ​ឲ្យ​ខ្លាំង​ទៀត​ មិន​ត្រូវ​ខ្ជិល​ឈប់​ត្រឹម​ហ្នឹង​ទេ​។

លោក​ Tuchel បាន​និយាយ​ថា​៖" ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នកទាំងអស់​គ្នា​ ដែល​បាន​ខិត​ខំ​លេង​ នាំ​យក​មក​លទ្ធផល​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ​។ ខ្ញុំ​រំពឹង​ថា​កីឡាករ​របស់​យើង​ទាំង​អស់​ នឹង​ខិត​ខំ​ និង​រក្សា​ទម្រង់​លេង​ល្អ​ សម្រាប់​ការ​ប្រកួត​មុខៗ​ទៀត​ចុះ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​ យើង​ទាំង​អស់​ត្រូវ​តែ​ខិត​ខំ​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត​ មិន​ត្រូវ​ខ្ជិល​ឈប់​ត្រឹម​ហ្នឹង​ទេ​ ព្រោះ​យើង​នឹង​ត្រៀម​ប្រកួត​នឹង​ក្លឹប​ខាង​ជើង​ទី​២​ទៀត​ ជា​ពិសេស​គឺ​យើង​ត្រូវ​ត្រៀម​ខ្លួន​ប្រកួត​នឹង​ ក្លឹប​ Man Utd ក្លឹប​ Everton ក្លឹប​ Liverpool និង​ក្លឹប​ Leeds ទៀត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Chelsea នឹង​ត្រូវ​តទល់​នឹង​ Atletico ម្ដង​ទៀត​នៅ​ជើង​ទី២​ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...