ក្រសួង​អប់រំ ប្រកាស​បិទ​សាលា​រយៈពេល ២សប្ដាហ៍ នៅ​ភូមិសាស្ត្រ​ខេត្ត​មួយ​ទៀត​ក្នុង​ថ្ងៃ​នេះ

Posted By: RoogRog Robot | 24-Feb-2021 19:20:38

ក្រសួង​អប់រំ​ យុវជន និង​កីឡា នៅ​ក្នុង​ល្ងាច​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ផ្អាក​ដំណើរ​នូវ​សាលារៀន​ទាំង​អស់ នៅ​ក្នុង​ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ​ នៃ​ខេត្ត​ព្រះសីហនុ​ចំនួន​ ២សប្ដាហ៍។

ការ​បិទ​សាលារៀន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ឆ្លង​រីក​ដុះ​ដាល​ ដល់​ចំណុច​ភូមិសាស្ត្រ​ទាំង​ ២តំបន់​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

ដូច​គ្នា​នឹង​ការ​បិទ​សាលារៀន​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​ដែរ ក្រសួង​អប់រំ​បង្គាប់​ឲ្យ​សាលារៀន​ទាំង​បន្ត​ដំណើរ​តាម​ប្រព័ន្ធ​អនឡាញ។

សូម​ជម្រាប​ផង​ដែរ​ថា ខេត្ត​ព្រះសីហនុ​មាន​ករណី​ ២០កុម្ភៈ ចំនួន ២ករណី ដែល​ជា​ជនជាតិ​ចិន​ទាំង​ពីរ ដោយ​ពួក​គាត់​ទាំង​ពីរ​នេះ​បាន​ចេញ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី២០​កុម្ភៈ៕

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...