Mane៖ Liverpool ចប់​ហើយ នៅ Premier League

Posted By: RoogRog Robot | 24-Feb-2021 20:00:36

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ Sadio Mane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ឱកាស​ការពារ​ពាន Premier League របស់​ក្លឹប Liverpool គឺ​ចប់​ហើយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " គោលដៅ​របស់​យើង​តាំង​ពី​ដើម​មក​គឺ ឈ្នះ Champions League ឈ្នះ Premier League និង​ឈ្នះ​ពាន​ដទៃៗ​ទៀត​។ តែ​ឥលូវ​ Premier League ចប់​ហើយ "។

Mane បាន​បន្ត​ថា៖ " ប្រាកដ​ហើយ​ថា យើង​មិន​ចុះចាញ់​ទេ តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា Manchester City ជា​ក្រុម​ដ៏​ល្អ​មួយ ហើយ​ឥលូវ​គេ​កំពុង​តែ​ឈាន​ទៅ​រក​ឈ្នះ​ពាន​ហើយ " ។

Liverpool ពេល​នេះ​កំពុង​តែ​ឈរ​លេខ ៦ នៅ Premier League ដោយ​មាន ៤០ពិន្ទុ​ក្នុង​ដៃ​ ខណៈ​ Manchester City កំពុង​ឈរ​នៅ​កំពូល​តារាង​មាន ៥៩ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...