យ៉ាង​ច្រើន​ ១០​ក្លឹប ប៉ុណ្ណោះ​នៅ​អឺរ៉ុប ដែល​មាន​សមត្ថភាព​អាច​យក​ Haaland មក​លេង​បាន

Posted By: RoogRog Robot | 24-Feb-2021 11:08:53

ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland ត្រូវ​បាន​ក្លឹប​រាប់​ភ្លេច​រាប់​ពី​អង់គ្លេស រហូត​ដល់​អាល្លឺម៉ង់ ចាប់​អារម្មណ៍​ តែ​មាន​ក្លឹប​ចំនួន ១០ប៉ុណ្ណោះ​យ៉ាង​ច្រើន មាន​សមត្ថភាព​ទិញ​គេ​បាន​នេះ​បើ​តាម​ការ​លើកឡើង​របស់​ភ្នាក់ងារ​កីឡាករ​ជនជាតិ​អ៊ីតាលី Mino Raiola។

លោក​បាន​និយាយ​ថា៖ " វា​ច្បាស់​ដូច​ថ្ងៃ​អញ្ចឹង​ ដែល​នរណា​ៗ​ក៏​ពេញ​ចិត្ត​នឹង​ Haaland ណាស់ ព្រោះ​គ្មាន​កីឡាករ​ណា​លេង​ល្អ​ក្នុង​អាយុ​នេះ​ទេ។ Haaland មាន​អនាគត​ណាស់ ចំ​ពេល​ដែល​តារា​បាល់ទាត់​ល្បីៗ​ដូច​ជា Zlatan, Ronaldo, Messi មាន​វ័យ​កាន់​តែ​ចាស់ " ។

លោក​បាន​បន្ត​ថា៖ " យ៉ាង​ច្រើន​មាន​តែ​ ១០ក្លឹប​ទេ ដែល​មាន​សមត្ថភាព​យក​ Haaland បាន ហើយ​ឲ្យ​គេ​នូវ​កន្លែង​លេង​ដូច​នៅ Dortmund។ ចំណោម​នោះ មាន​ ៤ក្លឹប​នៅ​អង់គ្លេស " ។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្លឹប​ទាំង ៤នៅ​អង់គ្លេស​នោះ​គឺ Manchester United និង​អ្នក​ជិត​ខាង City ព្រម​ទាំង​ Chelsea និង Liverpool។ ក្រៅ​ពី​នោះ​មាន Real Madrid, Barcelona, Juventus, Bayern Munich និង Paris Saint-Germain៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...