បេក្ខភាព​ប្រធាន​ក្លឹប Barca សន្យា​ថា នឹង​ទិញ​ Super Star បាល់ទាត់​ចំនួន ៣រូប បើ​ជាប់​ឆ្នោត

Posted By: RoogRog Robot | 23-Feb-2021 19:32:47

លោក Toni Feixa បេក្ខភាព​ប្រធាន​ក្លឹប Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មាន​កញ្ចប់​ទឹកប្រាក់​ចំនួន​ជាង ៣០០លាន​ដុល្លារ សម្រាប់​ត្រៀម​ក្នុង​ការ​នាំ​ចូល​ Super Star ចំនួន ៣រូប ហើយ​ថែម​ទាំង​បង្ហើប​ថា សូម្បី​តែ​កាលីព​ខ្សែ​ប្រយុទ្ធ Kylian Mbappe និង​ Erling Haaland ក៏​អាច​ទិញ​ចូល​បាន​ដែរ។

លោក​បាន​លើក​ឡើង​ថា៖ " យើង​កំពុង​តែ​ខិតខំ​ធ្វើការ​ណាស់ ហើយ​អាច​និយាយ​បាន​ថា យើង​បាន​ព្រមព្រៀង​ជាមួយ​អ្នក​វិនិយោគ​ ដែល​នឹង​ចាក់​លុយ​ជាង ៣០០លាន​ដុល្លារ​ទៅ​កាន់​ក្លឹប ហើយ​យើង​នឹង​ឲ្យ​គេ​ចូល​ហ៊ុន​ ៤៩ភាគរយ " ។

លោក​បាន​បន្ត​ថា៖ " ទោះ​បី​ត្រូវ​ឆ្លង​កាត់​សន្និបាត​ក្លឹប​សិន ខ្ញុំ​គិត​ថា​យើង​អាច​ជួយ​សម្រួល​ស្ថានភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​យើង​អាច​ធ្វើ​ការ​សម្រេច​ផ្នែក​កីឡា​បាន។ នៅ​រដូវ​កាល​២០២១/២២ យើង​នឹង​នាំ​ចូល កីឡាករ​ឆ្នើម​ចំនួន ៣៖ ប្រយុទ្ធ ២ ការពារ ១ " ។

បេក្ខភាព​ប្រធាន​ក្លឹប Barcelona រូប​នេះ​ជឿជាក់​ថា គ្រូ​បង្គោល Ronald Koeman នឹង​ពេញ​ចិត្ត​សមាសភាព​កីឡាករ​ទាំង ៣រូប​នោះ។ លោក​ក៏​ទម្លាយ​ថា ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ Mbappe និង Haaland សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់។

សូម​ជម្រាប​ផង​ដែរ​ថា Barcelona នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ២០២១៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Amazing Quest: Australia, Tasmania
SNEAK PEEK: Olympic champion's new challenger | 60 Minutes Australia
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
MORE NEWS CLICK HERE...