Tiger ​ធ្វើ​ការ​ងារ​ជួយ​សង្គម​ក្នុង​អំឡុង​កូវីដ​

Posted By: RoogRog Robot | 23-Feb-2021 16:47:25

​ក្លឹប​បាល់ទាត់​ Angkor Tiger បាន​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ជន​ ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​អំឡុង​កូវីដ​​កំពុង​ផ្ទុះ​ខ្លាំង​នេះ នៅ Palm Container​ ក្នុង​ខេត្ត​សៀមរាប។

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្លឹប​ Tiger ថា​ ការ​ចែក​នេះ​គឺ​មាន​ប្រជាជន​ដែល​ខ្វះខាត​ប្រមាណ​ជា​ជាង ១០០ នាក់​ ហើយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​ ២០ គីឡូ​ក្រាម។ ការ​ចែក​ជូន​នេះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​។ ​ក្នុង​នោះ​ក៏​មាន​ថវិកា​ចំនួន​ ២០០០ ដុល្លារ​ ដែល​បាន​មក​ពី​សមាគមន៍​ អ្នក​នាំ​ភ្ញៀវ​ជប៉ុន​ក្នុង​ចូល​រួម​ផង​ដែរ។

​​​​​​រំលឹក​ថា នេះ​ជា​ការ​ជួយ​សង្គម​បាន​មួយ​ផ្នែក​​ ទោះ​មិន​បាន​ច្រើន​ក៏​អាច​សម្រួល​ដល់​ប្រជាជន​បាន​ខ្លះ​ៗ​ផង​ដែរ។ Angkor Tiger ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​របស់​កម្ពុជា ដែល​មាន​ប្រធាន​ក្លឹប​ជា​ជន​ជាតិ​ជប៉ុន ដែល​តែង​ជួយ​សង្គម​កម្ពុជា​កន្លង​មក​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...