ជាង​ជំនាញ​ជនជាតិ​ខ្មែរ​៦​នាក់​ ត្រៀម​​ជួសជុល​ប្រាសាទ​បាយ​ក្អែក​ឲ្យ​មាន​រូបរាង​ឡើង​វិញ​

Posted By: RoogRog Robot | 23-Feb-2021 15:13:24

នៅក្នុងតំបន់មុខបរិវេណនៃប្រាសាទអង្គរវត្ត​មាន​សល់​គ្រឹះ​ប្រាសាទ​ បុរាណ​មួយ​ឈ្មោះ​ប្រាសាទ​បាយក្អែក ទួល​បុរាណ ថ្នល់​បុរាណ និងស្រះទឹកបុរាណជាច្រើន។

ដើម្បីលើកតម្លៃបុរាណដ្ឋាន ហើយស្វែងយល់ឱ្យច្បាស់អំពីសំណល់បុរាណ និងវិសាលភាពមត៌កវប្បធម៌បុរាណ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែកដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយ ឱ្យមានរូបរាងល្អប្រសើរឡើងវិញ។

​តាម​គម្រោង​ជួសជុល​ យើង​នឹង​ប្រើ​ពលករ​ជំនាញ៦នាក់ និង​ចាយ​ពេល ៥ឬ៦ខែអាច ដើម្បី​ជួសជុល​ប្រាសាទ​នេះ​រួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរទំហំអង្កត់ផ្ចិត២០សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។

ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ យោងតាមតាមការតម្កល់ជើងទម្រលិង្គ គឺប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

News Source: news.sabay.com.kh
LATEST NEWS
Would You Eat This Egg? | Naked and Afraid: Apocalypse | Discovery
On the frontline of Donald Trump's immigration crackdown | The Brief
The bizarre kidnapping of a British glamour model | 60 Minutes Australia
Conquering the Everest of extreme kayaking | 60 Minutes Australia
Palmerville: Outback murder mystery | 60 Minutes Australia
Joanna Lumley's iconic voice | 60 Minutes Australia
The haunting, and rare, song of a blue whale | 60 Minutes Australia
FULL EPISODE | Extreme Detailing Series Premiere | Discovery
The Absolutely Fabulous Joanna Lumley's secret to success | 60 Minutes Australia
SNEAK PEEK: The most critical place on earth | 60 Minutes Australia
MORE NEWS CLICK HERE...