កាលពីពេលថ្មីៗនេះទំព័រហ្វេសប៊ុក Robotcon Cambodia បានបង្ហោះវីដេអូខ្លី តើអ្នកបានដឹងពីវិញ្ញាសាប្រកួតរ៉ូបូតឆ្នាំ២០២១ ឬនៅ? ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ នឹងប្រើប្រាស់វិញ្ញាសាខ្នាតអន្តរជាតិ គឺ <<រ៉ូបូតគប់ព្រួញចូលថូ>> ដែល វិញ្ញាសានេះដកស្រង់ចេញពីប្រពៃណីចិន។ តើលោកអ្នកយល់ថាវិញ្ញាសាឆ្នាំនេះ មានភាពពិបាកយ៉ាងណាខ្លះចំពោះក្រុមនិស្សិត?
លក្ខណៈនៃថូដែលត្រូវប្រើក្នុងការប្រកួត
ពីកម្មវិធីសូមបង្ហាញពីលក្ខណៈនៃថូដែលត្រូវប្រើក្នុងការប្រកួត។ មានតំបន់យកពិន្ទុចំនួន៥កន្លែងនៅតំបន់ផ្នែកខាងក្នុង នៃទីលានប្រកួត។ គ្រប់កន្លែងទាំងអស់ មានតុមួយសម្រាប់ដាក់ថូពណ៌ក្រហមនិងខៀវ ដូចដែលបានបង្ហាញក្នុងរូបភាព.4។
ថូគឺផ្ដាច់មុខសម្រាប់ក្រុម មានន័យថា ថូពណ៌ក្រហមជាកម្មសិទ្ធិរបស់ក្រុមក្រហម ថូពណ៌ខៀវជាកម្មសិទ្ធិរបស់ក្រុមខៀវ។
ថូគឺជាក្រឡមូលPVC ដែលមានអង្កត់ផ្ចិតខាងក្នុង305mm និងកម្ពស់464mm។ មានជ័រកម្រាល Foam bufferកម្រាស់360mm នៅពីក្រោម។ អ័ក្សបញ្ឍរនៃធុង កាត់កែងទៅនឹងទីលាន។ តុដាក់ថូមានទម្រង់៣ប្រភេទ ដូចជា តុប្រភេទទី១ ទី២ និងទី៣ ដូចបានបង្ហាញក្នុងរូប.4។
តុប្រភេទទី១ ចំនួនពីរត្រូវបានគេដាក់នៅតំបន់ផ្នែកខាងក្នុងនៃពណ៌ក្រហមនិងខៀវ។ ថូពណ៌ក្រហមនិងខៀវ សរុបមួយគូ ត្រូវបានដាក់ជាប់លើតុ។ ចន្លោះរវាងថូនិងទីលាន គឺ500mm។ តំបន់យកពិន្ទុ ចំនួនបីទីតាំងផ្សេងទៀត ត្រូវបានតម្រៀបតាមបន្ទាត់ព្រំដែនតំបន់ផ្នែកខាងក្នុងនៃពណ៌ខៀវនិងក្រហម។
តុប្រភេទទី២ ចំនួន២ នៅសងខាង ហើយតុប្រភេទទីបីចំនួន១ នៅកណ្ដាល។ថូពណ៌ក្រហមនិងខៀវសរុបមួយគូ ត្រូវបានគេដាក់ជាប់នឹងតុនីមួយៗ។ នៅជិតថូ មានដងមួយ ដែលរ៉ូបូតអាចកាន់បាន។ ទ្រង់ទ្រាយថូនៅលើតុប្រភេទទី២ និងទី៣ មានភាពខុសគ្នាបន្តិចបន្តួចពីថូនៅលើតុប្រភេទ ទី១។ ថូនីមួយៗមានក និងមាត់ថូតូចជាង។ ថូនៅលើតុប្រភេទទី២ មានចន្លោះប្រវែង600mmពីលើទីលាន និងអង្កត់ផ្ចិតមាត់ថូ 250mm។ ថូនៅលើតុប្រភេទទី៣ មានចន្លោះប្រវែង800mmពីលើទីលាន និងអង្កត់ផ្ចិតមាត់ថូ160mm។ ភាពធន់ទ្រាំនៃការបង្វិល នៃតុធុងប្រភេទទី២និងទី៣ នៅចន្លោះ 3Nm – 7Nm។
លក្ខណៈនៃព្រួញដែលត្រូវប្រើក្នុងការប្រកួត
ព្រួញ ដូចដែលបានបង្ហាញក្នុងរូបភាព.3 មានប្រវែងសរុប640mm និងទម្ងន់សរុប 90g។ តួព្រួញត្រូវបានធ្វើឡើងដោយបំពង់carbon fiber ដែលមានអង្កត់ផ្ចិត12mm។ ក្បាលព្រួញត្រូវបានធ្វើឡើងដោយជ័រស៊ីលីកូន និងមានទំហំអង្កត់ផ្ចិតអតិបរមា40mm និងមានប្រវែងប្រមាណ80mm។
នៅកន្ទុយព្រួញ មានស្លាប៤ ឃ្លាតពីគ្នាហើយស្មើៗគ្នាជុំវិញតួព្រួញ ដោយមានប្រវែង130mm និងទំហំកាំ25mm។ នៅក្នុងការប្រកួតនីមួយៗ គណៈកម្មាធិការរៀបចំការប្រកួត នឹងរៀបចំព្រួញចំនួន២០សម្រាប់ក្រុមនីមួយៗ។ ព្រួញរបស់ក្រុមទាំងពីរ មានទម្រង់ ប្រវែង និងទម្ងន់ ប៉ុនៗគ្នា។
ក្រុមរ៉ូបូតមិនត្រូវអនុញ្ញាតឲ្យផ្លាស់ប្ដូរទំហំខ្នាតទាំងនេះតាមចិត្តឡើយ ហើយត្រូវដាក់ព្រួញលើធ្នើក្នុងទម្រង់ក្បាលព្រួញចុះក្រោម។ ព្រួញគឺមិនផ្ដាច់មុខសម្រាប់ក្រុមទេ។ បន្ទាប់ពីការប្រកួតបញ្ចប់ ក្រុមទទួលបានពិន្ទុស្របទៅតាមតែចំនួនព្រួញក្នុងថូរបស់ខ្លួន ដោយមិនគិតពីក្រុមណាដែលជាអ្នកបាញ់ព្រួញចូលទេ។
ទស្សនាវីដេអូខាងក្រោម៖
News Source: news.sabay.com.kh