ចម្រៀង ៣បទ ដែល Vannda ចេញក្នុង​ថ្ងៃខួបកំណើត ៣ឆ្នាំចុងក្រោយ

Posted By: RoogRog Robot | 25-Jan-2021 11:45:37

បទ "SKULL (IF I DIE)" ជាបទចម្រៀងថ្មី​ដែលវណ្ណដា (Vannda) បាន​ចេញផ្សាយ​ក្នុង​ថ្ងៃកំណើត​របស់ខ្លួន ២២ មករា ឆ្នាំ២០២១។ នេះ​ជា​ឆ្នាំ​ទី៣ ហើយ ដែល​តារា​ចម្រៀង​វែប​ដ៏ល្បីរូបនេះ បានចេញផ្សាយ​បទចម្រៀងថ្មី ចំថ្ងៃខួបកំណើត​របស់ខ្លួន។

កាលពីថ្ងៃទី២២ មករា ២០១៩ វណ្ណដា បាន​ចេញបទ J O ជា​កាដូ​ដល់អ្នកគាំទ្រ​ ចំណែក​ថ្ងៃទី២២ មករា ឆ្នាំ២០២០ តារា​ចម្រៀង​រែប​របស់​ផលិតកម្ម​បារមី​រូបនេះ បានចេញបទ BORN THIS WAY។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺ​ទាំង ៣ បទនោះ សុទ្ធ​តែទទួល​បាន​ការ​គាំទ្រ​ខ្លាំងបំផុត។ ជាក់ស្ដែង បទ SKULL (IF I DIE) ទើបចេញបាន ២ថ្ងៃ មានអ្នកទស្សនា​ដល់ខ្ទង់លានអ្នកបាត់ទៅហើយ ពោលគឺជាង ៧៧ម៉ឺន views លើ YouTube និងជាង ៤១ម៉ឺន views លើ Facebook។ ចំណែក​ឯបទ J O មានអ្នកមើលជាង ៥លានដង និងបទ BORN THIS WAY មានអ្នកមើលដល់ទៅជាង ២២លានដង។

ទស្សនា​វីដេអូបទចម្រៀងទាំង ៣បទនោះ ដូចខាងក្រោម៖

បទ SKULL (IF I DIE) (២២ មករា ២០២១)

បទ BORN THIS WAY (២២ មករា ២០២០)

បទ J O (២២ មករា ២០១៩)

(ដោយសារតែបទនេះ មានកំណត់អាយុ ដូច្នេះសូមចុចទស្សនាផ្ទាល់លើ YouTube តាម link នេះ៖ https://www.youtube.com/watch?v=Nj2CuLyCI40

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...