ដំណឹង​សោកសៅ! ​ប្រធាន​ក្លឹប​និង​កីឡាករ ធ្លាក់​យន្តហោះ​ស្លាប់​នៅ​ប្រេស៊ីល​ទៀត​ហើយ

Posted By: RoogRog Robot | 25-Jan-2021 09:29:32

​កីឡាករ​៤​នាក់ ​និង​ប្រធាន​ក្លឹប Palmas ​បាន​ស្លាប់​ទាំង​អស់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ កាល​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី​បាន​ហោះ​ឡើង​បន្ដិច​ក៏​ស្រាប់​តែ​ធ្លាក់​ចុះ​តែ​ម្ដង។

​យន្ដហោះ​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ដឹក​ប្រធាន​ក្លឹប ​និង​មាន​កីឡាករ​ដល់​ទៅ​៤​នាក់​ទៀត​ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត Cup ​មួយ​នៅ​ប្រេស៊ីល​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា​មិន​មាន​អ្នក​រស់​នោះ​ទេ ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះ។ ​ដោយ​ក្លឹប Palmas ​ផ្ទាល់​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ​ប្រធាន​ក្លឹប​របស់​ពួកគេ​លោក Lucas Meira ​និង​កីឡាករ​៤​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះ​ហើយ។

​រំលឹក​ដែរ​ថា ​នៅ​ប្រេស៊ីល​នេះ ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ក្លឹប Chapecoense ​ក៏​បាន​ធ្លាក់​យន្ដហោះ​មួយ​ក្រុម​ផង​ដែរ ដែល​ធ្វើ​ឱ្យ​សមាជិក​ស្ទើរ​ទាំង​អស់​បាន​ស្លាប់៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...