Inter រង​វិបត្តិ​ធ្ងន់ រក​លុយ​ជាង ១០លាន​បង់​ឲ្យ Real Madrid មិន​បាន

Posted By: RoogRog Robot | 18-Jan-2021 21:50:48

ក្លឹប Inter Milan កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ-១៩ ដោយ​ក្លឹប​អ៊ីតាលី​មួយ​ខកខាន​មក​អាច​បង់​លុយ​ជាង ១០លាន​ដុល្លារ​ឲ្យ​ក្លឹប Real Madrid ដែល​ថ្លៃ​បណ្ដាក់​សម្រាប់​ការ​នាំ​ចូល​ខ្សែ​ការពារ​ស្លាប​ជម្រើស​ជាតិ​ម៉ារ៉ុក Achraf Hakimi។

តាម​ពិត​ទៅ​ Real Madrid និង Inter Milan ព្រមព្រៀង​ ៤៨លាន​ដុល្លារ​អាមេរិក ពេល​ទិញ​កាល​ពី​ខែ​កក្កដា ២០២០ តែ​អ្នក​នៅ​អេស្ប៉ាញ​បើក​ភ្លើង​ខៀវ​ឲ្យ​បង់​លុយ​ជា​ដំណាក់កាលៗ។ នៅ​ដំណាក់កាល​ដំបូង​ ក្លឹប Inter Milan ត្រូវ​បង់​ឲ្យ​ Real Madrid ជិត ១១លាន​ដុល្លារ ដែល​មាន​កាល​កំណត់​ត្រឹម​ខែ​ធ្នូ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ La Republica។

សារព័ត៌មាន​ដដែល​បាន​ចុះ​ផ្សាយ​ថា ក្លឹប​ទាំង​ពីរ​បាន​និយាយ​ជាមួយ​ ហើយ​ពន្យារ​រហូត​ដល់​ខែ​មីនា។

សូម​បញ្ជាក់​ផង​ដែរ​ថា Inter Milan ខកខាន​បើក​ប្រាក់ខែ​ឲ្យ​កីឡាករ​តាំង​ពី​ខែ​កក្កដា-សីហា​មក​ហើយ តែ​ Footmob ចុះ​ផ្សាយ​ថា ទឹកចិត្ត​កីឡាករ​នៅ​តែ​ខ្លាំង​ដដែល ទោះ​មិន​មាន​ចំណូល​ទៀងទាត់៕

ប្រភព៖FOTMOB

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...