គួរដឹង! ១០ចំណុចពីជំនួញដោះដូររូបិយវត្ថុបរទេស Forex មុនសម្រេចចិត្តបោះទុនដើម្បីអាចចំណេញច្រើន

Posted By: RoogRog Robot | 18-Jan-2021 21:15:58

មនុស្សសម័យថ្មីមិនងាយទុកប្រាក់ឲ្យនៅនឹងថ្កល់មួយកន្លែងទេ គេតែងយកលុយទៅវិនិយោគដើម្បី រកឱកាសបង្កើតលុយឲ្យបានកាន់តែច្រើន តួយ៉ាងដូចជាការវិយោគទៅលើ Forex ដែលខ្មែរយើងហៅថាជា ការវិយោគលើការជួញដូររូបិយវត្ថុបរទេស។ លក្ខណៈពិសេសនៃ ការវិនិយោគ Forex គឺ អាចចាប់ផ្តើមបោះទុនតិចតួច តែចាប់បានឱកាសចំណេញបានច្រើន, មិនចាយពេលច្រើន លោកអ្នកអាច ចុចទីនេះ។

ដើម្បីចុចវិនិយោគគ្រប់ពេលវេលា និងទីកន្លែង បន្ថែមពីនេះអាចជាការ ហ្វឹកហាត់ជំនាញវិភាគ ធ្វើឲ្យខួរក្បាលអ្នកកាន់តែវាងវៃ។

ប្រសិនបើអ្នកចង់ចាប់ផ្តើមវិនិយោគលើ Forex ១០ចំណុចខាងក្រោមនេះជាមូលដ្ឋានគ្រឹះសំខាន់ដែលអ្នកត្រូវយល់ ដូចជា ៖

១. FOREX មកពីពាក្យ Foreign Exchange ៖ គឺដូចជាការជួញដូរលើរូបិយវត្ថុបរទេស ការប្ដូរប្រាក់ ឬការជួញដូររូបិយវត្ថុបរទេស គេហៅថា Forex។ ឧទាហរណ៍៖ អ្នកប្ដូរប្រាក់ដុល្លារអាមេរិក ទៅប្រាក់អឺរ៉ូ ហើយការជួញដូរនេះអាចធ្វើប្រតិបត្តិការបាន តាមប្រព័ន្ធអនឡាញ។

២. ជាបច្ចេកទេស នេះជាការជួញដូររវាងរូបិយវត្ថុបទេស ២ ៖ ការជួញដូរក្នុងទីផ្សារ Forex គឺត្រូវបានជួញដូរជាគូៗ ធៀបនឹងគ្នារវាងរូបិយវត្ថុមួយទៅនឹងរូបិយវត្ថុមួយទៀត ដូចជា EUR/USD (អឺរ៉ូ និងដុល្លាអាមេរិក), USD/JPY (ដុល្លារអាមេរិកនិងយេនជប៉ុន) GBP/USD (ផោនអង់គ្លេស និងដុល្លាអាមេរិក) ជាដើម ។ ឧទាហរណ៍ ៖ តម្លៃ EUR/USD = 1.18 មានន័យថាអ្នកត្រូវការ 1.18 ដុល្លារយកទៅទិញ 1 អឺរ៉ូ។

៣. របៀបនៃការវិនិយោគ ៖ ការជួញដូររូបិយវត្ថុបរទេសមានន័យថា យកលុយមួយ ទៅដូរយកលុយមួយទៀត បម្រែបម្រួលអត្រាប្តូរប្រាក់ពីការជួញដូរនោះអាចជា ការចំណេញ និង ខាតដល់អ្នកជួញដូរ (អ្នកវិនិយោគ)។

៤. នេះគឺជាជំនួញ ជាជាងការវិនិយោគ ៖ ការជួញដូររូបិយវត្ថុបរទេស (FOREX) ចាត់ទុកថាជាជំនួញជាងការវិនិយោគ ដោយសារមានគោលបំណងទិញចូលថោក និង លក់ចេញថ្លៃ រឺ លក់ចេញទាន់នៅថ្លៃ ពេលធ្លាក់ថោកកាត់កងយកចំណេញវិញ។

៥. ស្គាល់ពីផ្សារខ្លាឃ្មុំ និង ផ្សារក្របី ក្នុងទីផ្សារ FOREX ៖ មានពាក្យធៀបពីរដែលគេនិយមប្រើថាជាទីផ្សារក្របី (BULL MARKET) និង ទីផ្សារខ្លាឃ្មុំ (BEAR MARKET) ។ BULL MARKET មានន័យថាទីផ្សារនោះឡើងតម្លៃ ដោយសារក្របីពេលជល់គ្នា គឺយកស្នែងអូសឡើងលើ។ រីឯ BEAR MARKET មានន័យថាទីផ្សារនោះចុះតម្លៃ ដោយសារខ្លាឃ្មុំពេលវាយគ្នាគឺ យកក្រញាំដៃខ្វាចអូសចុះក្រោម។

៦. ច្បាស់ពីក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលស្របច្បាប់ ៖

ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន FOREX ដែលហៅថាឈ្មួញជើងសាឧបករណ៏និស្សន្ទ ដែលស្របច្បាប់ ត្រូវមានអាជ្ញាបណ្ណពី <<គណៈកម្មការមូលបត្រកម្ពុជា>> The Securities and Exchange Commission of Cambodia (SECC)។

៧. Forex មិនមែនឃើញត្រឹមតួលេខទេ តែអាចដកជាសាច់ប្រាក់បានពិតៗ ៖ រាល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៏និស្សន្ទស្របច្បាប់ទាំងអស់ តម្រូវឲ្យមានការចាប់ដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ដើម្បីងាយស្រួលក្នុងការដក និងដាក់សាច់ប្រាក់សុទ្ធ។

ដូច្នេះបើអ្នកបានវិនិយោគតាមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៏និស្សន្ទស្របច្បាប់នោះ រាល់ពេលអ្នកឃើញតួលេខចំណេញក្នុងអេប ហើយអ្នកអាចទៅដកសាច់ប្រាក់បានភ្លាមៗដោយគ្រាន់តែទាក់ទងទៅក្រុមហ៊ុនផ្ទាល់។

៨. ជាទីផ្សារពីរផ្លូវ ឡើង ឬចុះ សុទ្ធតែមានឱកាសចំណេញ ៖ ហាងឆេងរូបិយវត្ថុ តែងមានលើកឡើង និងចុះ យ៉ាងឆាប់រហ័សតាមលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ អ្វីដែលជាឱកាស គឺពេលដែលលុយឡើងថ្លៃយើងអាចលក់ចេញ ហើយបើលុយចុះថោកយើងអាចទិញចូលវិញបាន ដែលនេះហើយនឹងផ្តល់ចំណេញដល់អ្នកវិនិយោគ ។

៩. ការវិភាគទីផ្សារ ផ្អែកលើសេដ្ឋកិច្ចជាក់ស្តែង ៖ ពិសេសសម្រាប់អ្នកចូលចិត្តតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោក នឹងកាន់តែមើលដឹងច្បាស់ថាលុយប្រទេសណានឹងឡើង ឬ ចុះ ដែលជាទុនឲ្យវិនិយោគកាន់តែត្រូវ នឹងអាចចំណេញបានច្រើនពីការប្រែប្រួលសេដ្ឋកិច្ច។

១០. អ្នកវិនិយោគ Forex គឺជាពាណិជ្ជករសកល ៖ ទីផ្សារ Forex គឺជាទីផ្សារសកលកម្រិតអន្តរជាតិ មានលំហូរចរន្តសាច់ប្រាក់ធំ ហើយវិលជាប់រហូត ២៤ម៉ោង។យល់ឲ្យដឹងចំណុចទាំង ១០នេះ អ្នកអាចសាកល្បងចាប់ផ្ដើមចង់បោះទុនវិនិយោគលើការជួញដូររូបិយវត្ថុបរទេស Forex បានហើយ។

ចុច​បង្កើតគណនីសាកល្បងខាងក្រោម ៖

បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនជំនាញ ឧបករណ៏និស្សន្ទ ថ្មីមួយទៀត គឺ Commo T ដែល​បាន​ទទួល​អញ្ញាប័ណ្ណ​អាជីវកម្ម​ស្រប​ច្បាប់​ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ Forex​ Trading​ កម្រិត​អន្តរជាតិ​មួយ ​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​អតិថិជន​នៅ​កម្ពុជា។

តោះ! ចង់​ចាប់ផ្តើមវិនិយោគ ឬ​បោះទុន ចាប់​ពី ៧ដុល្លារឡើងទៅ​ ក្នុង១ប្រត្តិបត្តិការណ៏លើការ​ជួញដូរ ដែលធានាទំនុកចិត្តបំផុត កុំរំលង Commo T ឲ្យសោះ ដែលមានអ្នកជំនាញជាច្រើនកំពុងរង់ចាំ​ប្រឹក្សាយោបល់ជូនអ្នកដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានលម្អិត​ ឬ​ ចំណេះដឹងផ្សេងៗ ជុំវិញ​ការជួញដូរលើរូបិយវត្ថុបរទេស (Forex) ៖ Commo T ៕

ណារីតា

News Source: news.sabay.com.kh
LATEST NEWS
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
Ghost Towns Around the World 🌎 Mysteries of the Abandoned | Discovery
São Paulo: The kidnapping capital of the world | 60 Minutes Australia
MORE NEWS CLICK HERE...