តារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេក្នុងប្រទេសកម្ពុជា

Posted By: RoogRog Robot | 18-Jan-2021 19:49:05

កំពូលតារាសម្តែងអង់គ្លេស Daniel Craig ដែលជាតួអង្គ James Bond ដ៏ល្បីឈ្មោះនោះ នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

លោក Daniel Craig

គួរឲ្យដឹងថា តារាសម្តែង Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តារាសម្តែងវ័យ ៥២ឆ្នាំខាងលើ នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យលោកយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយលោកក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។

កម្មវិធីខាងលើនឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា

ប្រភព ៖ UNDP Cambodia

អត្ថបទ៖ សេង ឡុង

News Source: news.sabay.com.kh
LATEST NEWS
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
MORE NEWS CLICK HERE...