ដើម្បី​តែ​កូន​ប្រុស ​ប្រធាន​ក្រុម Frankfurt សុខ​ចិត្ត​ចេញ​ពី Bundesliga មក​លេង​លីគ​លេខ ៥នៅ​ឯ​ស្រុក​កំណើត

Posted By: RoogRog Robot | 18-Jan-2021 19:17:10

ខ្សែ​ការពារ​អាហ្សង់ទីន​ និង​ជា​ប្រធាន​ក្រុម​នៃ​ក្លឹប Frankfurt កីឡាករ David Abraham សុខ​ចិត្ត​ដើរ​ចេញ​ពី​លីគ​កំពូល​អាល្លឺម៉ង់​ Bundesliga ទៅ​កាន់​លីគ​លំដាប់​ទី៥ ពាក់​កណ្ដាល​អាជីព​នៃ​ប្រទេស​អាហ្សង់ទីន ដោយ​មូលហេតុ​ចង់​ទៅ​មើល​ថែ​កូន​ប្រុស។

កីឡាករ​វ័យ ៣៤ឆ្នាំ ត្រលប់​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ ក្រោយ​ចំណាយ​ពេល​ជាង ១០ឆ្នាំ​នៅ​ទ្វីប​អឺរ៉ុប។ Abraham នឹង​ទៅ​លេង​នៅ​ក្លឹប Huracan ដែល​ជា​ក្លឹប​នៃ​លីគ​ថ្នាក់​តំបន់ (មាន​កម្រិត​ស្មើ​នឹង​លីគ​លំដាប់ ៥) ដើម្បី​ទៅ​មើល​ថែ​គ្រួសារ និង​កូន​ប្រុស​អាយុ ៤ឆ្នាំ​កន្លះ។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចាកចេញ​ពី​ស្រុក​កំណើត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង។ ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​របស់​កូន​ប្រុស​អាយុ ៤ឆ្នាំ​កន្លះ​របស់​ខ្ញុំ តែ​ខ្ញុំ​មាន​ពេល​មើល​ថែ​កូន​បាន​តិច​តួច​ណាស់ ជាពិសេស​ចាប់​តាំង​ពី​កូវីដ​កើត​មក " ។

លោក​បាន​បន្ត​ថា៖ " គ្មាន​អ្វី​អាច​ជំនួស​ពេល​វេលា​ក្នុង​ការ​មើល​ថែ​កូន​របស់​អ្នក​ធំ​ធាត់​ឡើង​ទេ " ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...