ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា ក្លាយជាដៃគូសហការឧបត្ថម្ភផ្លូវការរបស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ

Posted By: RoogRog Robot | 18-Jan-2021 19:04:29

ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger Football Club) ទទួលបានក្រុមហ៊ុនដៃគូសហការ​ឧបត្ថម្ភ​ថ្មីមួយទៀត គឺក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនាំមុខគេមកពីប្រទេសជប៉ុន។ កិច្ចសហការនេះត្រូវបានអង្គរថាយហ្គឺរ ប្រកាសឲ្យដឹងនៅលើទំព័រ​ហ្វេសប៊ុកផ្លូវការ របស់ខ្លួន នាថ្ងៃទី១៨ ខែមករានេះ។

សូមបញ្ជាក់ថា កន្លងមក ក្លឹបបាល់ទាត់​ដែលមានមូលដ្ឋាននៅ​ខេត្តសៀមរាបនេះ ក៏ទទួលបានការសហការឧបត្ថម្ភ​ពីក្រុមហ៊ុន Sabay Digital Plus និងក្រុមហ៊ុនទឹកដោះគោសុទ្ធគិរីសួគ៌ផងដែរ។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ជាដៃគូសហការឧបត្ថម្ភថ្មី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន មានប្រវត្តិជាង ១១៨ឆ្នាំមកហើយ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង បានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន Tokyo Stock Exchange ក្នុងឆ្នាំ 2010។ ចាប់តាំងពីបង្កើត ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង ក្នុងឆ្នាំ ១៩០២ ក្រុមហ៊ុន បានប្តេជ្ញានៅក្បែរអតិថិជនជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ “អតិថិជនជាចម្បង”។ ក្នុងនាមជាក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់​ស្រឡាញ់៕

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...