ត្រកូល iPhone 12 មានលក់ពេញៗហាងពេលនេះ តម្លៃនៅសល់ប៉ុន្មាន?

Posted By: RoogRog Robot | 14-Jan-2021 08:37:57

ចូល​ដល់​ឆ្នាំ២០២១ ទីផ្សារត្រកូល iPhone 12 ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ពី​អ្នក​គាំទ្រ ពិសេស​នៅ​តាម​ហាង​ពុំ​សូវមាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​ដូច​មុន​ឡើយ។

តែ​បើ​និយាយ​ពី​តម្លៃ​វិញ​នៅ​តាម​​ហាង​នៅ​មិន​ទាន់​មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ​បើ​ធៀប​ជា​មួយ​ខែ​មុន។ តោះ​មក​តម្លៃ iPhone 12 ព្រឹក​នេះ​កំពុង​លក់​នៅ​តាម​ហាង៖

iPhone 12

ទំហំ 64G តម្លៃខ្ទង់ ៨២៥ដុល្លារ។ទំហំ 128G តម្លៃខ្ទង់ ៩០០ដុល្លារ។ទំហំ 256G តម្លៃខ្ទង់ ៩៧៥ដុល្លារ។

iPhone 12 Pro

ទំហំ 128G តម្លៃខ្ទង់ ១ ១១៥ដុល្លារ។ទំហំ 256G តម្លៃខ្ទង់ ១ ២១៥ដុល្លារ។ទំហំ 512G តម្លៃខ្ទង់ ១ ៣២០ដុល្លារ។

iPhone 12 Pro Max

ទំហំ 128G តម្លៃខ្ទង់ ១ ២៣០ដុល្លារ។ទំហំ 256G តម្លៃខ្ទង់ ១ ៣៣០ដុល្លារ។ទំហំ 512G តម្លៃខ្ទង់ ១ ៥៣០ដុល្លារ។

ដោយឡែក​សម្រាប់ iPhone 12 Mini នៅ​តាម​ហាង​ពុំ​សូវ​ឃើញ​មាន​នាំ​យក​មក​លក់​ឡើង ដោយ​ហេតុ​អាច​ថា​វា​មាន​តម្លៃ​ថ្លៃ​គួរ​សម​បូក​រួម​ជា​មួយ​រូប​រាង និង​ភាព​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។

សូមបញ្ជាក់​ថា តម្លៃ​ខាង​លើ​នេះ​ជា​តម្លៃ​លក់​នៅ​តាម​ហាង និង​អាច​ខុសគ្នាតិចតួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ។

អត្ថបទ៖ ម៉េងងី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...