ប្រញាប់ទាក់ទងទៅ! ក្រសួងការងារ ផ្តលអាហាររូបករណ៌ ១០០% និងផ្តល់អាទិភាពដល់បេក្ខជនច្រើននាក់

Posted By: RoogRog Robot | 13-Jan-2021 20:21:56

ក្រសួងការងារ នឹងផ្តល់អាហាររូបករណ៌ចូលរៀនមិនបង់ថ្លៃសិក្សា ១០០% សម្រាប់គ្រប់កម្រិតសិក្សា ព្រមទាំងផ្តល់អាទិភាពដល់បេក្ខជនដែលបានដាក់ពាក្យស្នើអាហាររូបករណ៌មុនគេ។

អាហាររូបករណ៌១០០% ត្រូវបានផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/បញ្ញាបត្ររង បច្ចេកទេស/ឯកទេស និងថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ ដូចដែលបានចែងនៅក្នុងសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានិមួយៗ។ មួយវិញទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ គ្រឹះស្ថាន អ.ប.វ និមួយៗនឹងធ្វើការជ្រើសរើសនឹងធ្វើការជ្រើសរើសទៅតាមចំនួន និងជំនាញ ព្រមទាំងផ្តល់អាហាររូបករណ៌ដល់បេក្ខជនជាច្រើននាក់ដូចជា សិសស្សបច្ចេកទេសនិងវិជ្ចាជីវៈ សិស្សទូទៅ សិស្សជានារី សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាល និងជនជាតិភាគតិច សិស្សមានពិការភាព សិស្សដែលបានប្រឡងជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សាមុនៗ និងផ្តល់អាទិភាពដល់បេក្ខជនដែលបានដាក់ពាក្យស្នើអាហាររូបករណ៌មុនគេ។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៌ អាចមកដាក់ពាក្យស្នើសុំអាហាររូបករណ៌នៅតាមគ្រិះស្ថាន អ.ប.វ និមួយៗ ៕

សេចក្តីប្រកាសផ្លូវការរបស់់ក្រសួង

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...