៥ចំនុចនេះ បង្ហាញថាមិត្តភាពរបស់អ្នកគ្មានថ្ងៃក្លាយជាស្នេហាឡើយ

Posted By: RoogRog Robot | 13-Jan-2021 18:12:30

បើអ្នកកំពុងវិលវល់ក្នុងអារម្មណ៌មួយដែលមិនច្បាស់រវាងស្នេហា និងមិត្តភក្តិ អ្នកអាចសង្កេតអាកប្បកិរិយា ទាំងប្រាំខាងក្រោមនេះបាន។ ប្រសិនបើអ្នកមានមួយណា ក្នុងប្រាំចំនុចខាងក្រោម មិនបាច់សង្ឃឹមទេ មិត្តភាពមួយនេះ វាគ្មានថ្ងៃក្លាយជាស្នេហានោះឡើយ។

១. ស្នេហា មិនយូរអង្វែងដូចមិត្តភាពទេ ត្រង់នេះចង់បង្ហាញពីភាពច្បាស់លាស់ ចំពោះអារម្មណ៌របស់អ្នក ទៅលើមនុស្សដែលជាមិត្តរបស់អ្នក ប្រសិនបើវាគ្រាន់តែជាអារម្មណ៌១ពេល កុំបណ្តែតបណ្តោយអី ព្រោះមិនយូរមិនឆាប់ វាក៏នឹងបាត់ទៅវិញ។

២. បើយើងចាប់អារម្មណ៌គេតែម្ខាង ឆាប់បញ្ឈប់ទៅ នេះចង់បានន័យថា ម្ខាងទៀតអត់បានគិតដូចយើងទេ គាត់ទុកយើងដូចមិត្តធម្មតាប៉ុននោះ។

៣. អ្វីដែលអ្នកធ្វើទៅ មិនសូវទទួលបានការចាប់អារម្មណ៌ នេះចង់សំដៅលើទង្វើគ្រប់យ៉ាង ដូចជាការបារម្ភ ការយកចិត្តទុកដាក់ និងអ្វីច្រើនទៀត។ អ្នកអាចសម្គាល់បាន គាត់មិនខ្វល់ទេថា អ្នកកំពុងខឹងឬប្រចណ្ឌគាត់ជាមួយអ្នកណា ខឹងដល់ដាច់ខ្យល់ងាប់ទៀត ក៏គាត់អត់ខ្វល់ដែរ។ ហើយបើចឹងៗ ខំអីម៉េស ឈប់ទៅ។

៤. មិនឆាតទៅ គេក៏មិនខ្វល់ឆាតមក មិនមែនរវល់ទេ តែគេមិនខ្វល់តែម្តង ព្រោះអ្នកមិនមែនជាមនុស្សសំខាន់អីដែលគេត្រូវឆាតរកនោះទេ។

៥. អ្នកមិនមែនមនុស្សទី១ ដែលគេនឹកឃើញនោះទេ មិនថារាល់ពេលមានបញ្ហា ឬពេលសប្បាយ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Lady

News Source: news.sabay.com.kh
LATEST NEWS
Ultimate Summer adventures: From van life to extraordinary wildlife | 60 Minutes Anthology
What Happens Inside An Octopus Factory? The Full Production Line | 4K resolution
Surviving Antarctica | 60 Minutes Australia
Life in Antarctica: More than just ice and cute penguins | 60 Minutes Australia
CREEPIEST Moments of Season 10 | Expedition X | Discovery
Malaysia: The Whole of Asia in One Country | Free Documentary
One of the Best Preserved Ghost Towns in America | Expedition X | Discovery
Mass-Scale Pasta Production: Processing Tons of Spaghetti Per Hour Inside the Factory
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
MORE NEWS CLICK HERE...