សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ថ្ងៃនេះបើកកិច្ចប្រជុំដោយប្រធានសហព័ន្ធ ឯកឧត្ដម ច័ន្ទ សារុន និងថ្នាក់ដឹកនាំ គ្រូៗមួយចំនួនដើម្បីពិនិត្យក៏ដូចជាកែសម្រួលនូវបទបញ្ជាការប្រកួតមួយចំនួនឲ្យល្អប្រសើរជាងនេះ។
រូបភាពលើផេក Cambodia SEA GAMES 2023បើតាមការឲ្យដឹងពីលោក អ៊ូ តារា បានបញ្ជាក់ថាសម្រាប់កិច្ចប្រជុំដែលប្រធានសហព័ន្ធឯកឧត្ដម ច័ន្ទ សារ៉ុន ឯកឧត្ដម វ៉ាត់ ចំរើន ឯកឧត្ដម កែវ រ៉េមី គ្រូៗប្រចាំក្លឹបនានាបានធ្វើឡើងនៅថ្ងៃនេះ គឺត្រួតពិនិត្យក៏ដូចជាកែសម្រួលនូវច្បាប់ បទបញ្ជាការប្រកួតមួយចំនួនឡើងវិញ។ ការកែសម្រួលនេះដើម្បីឲ្យមានភាពល្អប្រសើរនាការប្រកួតកម្រិតថ្នាក់ជាតិ និងមួយវិញទៀតបង្កើតមានជាស្តង់ដាររួមមួយសម្រាប់អន្តរជាតិជាពិសេសចំពោះការត្រៀមស៊ីហ្គេម កម្ពុជាធ្វើម្ចាស់ផ្ទះ ២០២៣ ខាងមុខ។
រូបភាពលើផេក Cambodia SEA GAMES 2023រំលឹកដែរថា ពិធីប្រជុំដែលសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានធ្វើឡើងនេះគឺនៅឯគណៈកម្មការជាតិអូឡាំពិកកម្ពុជា(NOCC)។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដមប្រធានសហព័ន្ធ ច័ន្ទ សារុន៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh