Pogba ​ថា​ត្រៀម​រួច​ហើយ ដើម្បី​ឱ្យ Liverpool ​ចុកចាប់​នៅ Anfield ​

Posted By: RoogRog Robot | 13-Jan-2021 15:44:15

​ខ្សែ​បម្រើ Pogba ​ជា​អ្នក​ស៊ុត​ចូល​១​គ្រាប់​ជួយ​ក្រុម Manchester United ​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ​១-០ ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​។

​នេះ​ជា​ឱកាស​ឈរ​នៅ​លេខ​១​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម​បិសាច​ក្រហម ​ចាប់​តាំង​ពី​រជ្ជកាល​របស់​លោក Sir Alex Fugerson ​បាន​បញ្ចប់​ទៅ។ យ៉ាងណាមិញ ​ពួកគេ​នឹង​អាច​បាត់​តំណែង​នេះ​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ ប្រសិន​បើ​ចាញ់​ក្រុម​លេខ​២ Liverpool ​នៅ​ទឹក​ដី Anfield ​។

​សម្រាប់​ការ​ប្រកួត​សំខាន់​នេះ​ដែរ Pogba ​បាន​អះអាង​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រជែង​កម្រិត​ខ្ពស់​ខាង​លើ។ ​ប៉ះ Liverpool ​គឺ​ជា​ប្រកួត​ដែល​គ្រប់​គ្នា​ចង់​ឃើញ ​ហើយ​កីឡាករ​ផ្ទាល់​ក៏​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​មួយ​នេះ​ដែរ។ ​សមាជិក​ក្រុម Man Utd ​បាន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ​សម្រាប់​ការ​រក្សា​ខ្លួន​នៅ​កំពូល​តារាង​នេះ​។

​រំលឹក​ថា​ក្រុម​បិសាច​ក្រហម ​លេង​ក្រៅ​ដី​បាន​ល្អ​មែនទែន​នា​១​ឆ្នាំ​មក​នេះ ​ពោល​គឺ​១៥​ប្រកួត ឈ្នះ​បាន​១២​ប្រកួត ​និង​ស្មើ​៣​ប្រកួត​។ ​ប្រកួត​ចុង​ក្រោយ​ក្រៅ​ដី​របស់​ពួកគេ គឺ​ចាញ់​នៅ Anfield ​នេះ​ឯង​កាល​ពី​១​ឆ្នាំ​មុន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...