Zlatan អត់​សប្បាយ​ចិត្ត​ ពេល​ឃើញ EA Sport បញ្ចូល​ខ្លួន​ក្នុង​ហ្គេម FIFA

Posted By: RoogRog Robot | 24-Nov-2020 19:03:09

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រុមហ៊ុន​ហ្គេម​អេឡិចត្រូនិក EA Sport ដាក់​រូប​ និង​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ហ្គេម។

កីឡាករ​រូប​នេះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter ថា៖ “ ពី​ណា​គេ​អនុញ្ញាត​ឲ្យ FIFA EA Sport ប្រើ​ឈ្មោះ និង​មុខ​ខ្ញុំ? ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ក្លាយ​ជា​សមាជិក​សមាគម​កីឡាករ​បាល់ទាត់​អាជីព FifProតាំង​ពី​អង្កាល់​ទេ “ ។

Zlatan បាន​សរសេរ​បន្ត​ថា៖ “ ប្រាកដ​ណាស់ ខ្ញុំ​មិន​ដែល​អនុញ្ញាត​ឲ្យ FIFA ឬ FifPro រក​លុយ​ ដោយ​ប្រើ​ខ្ញុំ​នោះ​ទេ។ អ្នក​ខ្លះ​កំពុង​តែ​យក​ចំណេញ​លើ​ខ្ញុំ ដោយ​គ្មាន​ការ​អនុញ្ញាត​ទាល់​តែ​សោះ។ ដល់​ពេល​ត្រូវ​ស៊ើបអង្កេត​ហើយ " ។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ដើម​ឆ្នាំ​នេះ​ដែរ EA Sports បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ដៃគូ​សហការ​ផ្ដាច់​មុខ​ជាមួយ​ក្លឹប AC Milan និង​ក្លឹប Inter Milan ដែល​កុងត្រា​នេះ​មាន​ន័យ​ថា ហ្គេម FIFA អាច​ប្រើប្រាស់​ទាំង​ឈ្មោះ​កីឡដ្ឋាន​ ឈុត​ក្លឹប​ទាំង​ពីរ ព្រម​ទាំង​កីឡាករ​ផ្សេងៗ​ទៀត​ផង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
Captagon Crisis: How Syria Became a Narco State | Free Documentary
MORE NEWS CLICK HERE...