ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ មាន​បំណង​ចង់ជួប​ថ្នាក់ដឹកនាំកំពូលកម្ពុជា ត្រូវ​អនុវត្តតាម​វិធាន​ទាំង​នេះ

Posted By: RoogRog Robot | 24-Nov-2020 16:12:10

ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្ដីណែនាំ​មួ​យ​ដើម្បីបញ្ចៀស​ហានិភ័យ​ នៃការ​ចម្លង​ជំងឺកូវីដ១៩ ជាអតិបរមា​ដល់ថ្នាក់ដឹកនាំ​កំពូល​ ក្នុងពិធី​ជំនួប​ផ្លូវការ​នានា រាប់​ចាប់​តាំង​ពី​មុន​ពេល​មក​ដល់ ពេល​មក​ដល់ និង​ជំនួប​សវនាការ ជាដើម។

សេចក្ដីណែនាំ​ចុះកាលបរិច្ឆេតថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​មាន​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ចុះហត្ថលេខា បាន​ប្រាប់​ភ្ញៀវជាតិ និង​អន្ដរជាតិ ដែលមាន​បំណង​ចង់​ចូល​គាល់ ព្រះមហាក្សត្រ និង​សម្ដេច​ព្រះវររាជមាតាជាតិ​ខ្មែរ ចូល​ជួប​សវនាការ​ជាមួយ​ សម្ដេច​​វិបុល​សេនាភក្ដី​ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គមហាពញាចក្រីប្រធាន​រដ្ឋសភា និង សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​គោរព​តាម​ការ​ណែនាំ​នានា ទៅតាម​ដំណាក់កាល​ ដែល​ក្រសួង​បាន​កំណត់ ដូច​មាន​នៅក្នុង​លិខិត​ខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...