នេះ​តម្លៃ​កាស​ Lamborghini មានបច្ចេកវិទ្យា​កាត់​បន្ថយ​សំឡេង​រំខាន ឯថ្ម​កាន់​៤០​ម៉ោង​

Posted By: RoogRog Robot | 24-Nov-2020 16:59:30

ក្រុមហ៊ុន​ផលិត​កាស Master & Dynamic ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ​ដែល​មាន​ជំនាញ​ខាង​ផលិត​ឧបករណ៍​បំពង​សំឡេង​គុណភាព​សំឡេង ​និង​មាន​រូប​រាង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​នោះ​ ​បាន​ចាប់​ដៃ​គូ នឹង​​ក្រុមហ៊ុន​ល្បី​ខាង​ផលិត​រថយន្ត​ Lamborghini ប្រកាស​ចេញ​នូវ​កាស​ដ៏​ទំនើប​២ ប្រភេទ​ផ្សេង​ ​រចនា​ឡើង​ជាមួយ​នឹង​និមិត្តរូប​សញ្ញា​រថយន្ត Lamborghini ​ថែម​ទៀត​ផង។

ម៉ូឌែល​ ​MW65s

​កាស​ Bluetooth ទាំង ២ ខាង​លើ​គឺមានម៉ូឌែល​ ​MW65s (មាន​ខ្សែ) និង​ម៉ូឌែល ​MW07 (ឥត​ខ្សែ) ​សុទ្ធ​តែ​បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​កាត់​បន្ថយ​សំឡេង​រំខាន (Active Noise-Canceling) ។ សម្រាប់​ពណ៌​មាន ៣ ដូច​ៗគ្នា​គឺខ្មៅ​លាយ​លឿង, ស-លាយ​លឿង និង​ប្រផេះ​លាយ​លឿង។ ​

កាស​ Bluetooth 5.0 សម្រាប់​ម៉ូឌែល​មាន​ខ្សែ​ អាច​ធានាឲ្យ​អ្នក​​ស្ដាប់​ចម្រៀង​បាន ២៤ ម៉ោង និង​អាច​ស្ដាប់​បាន​ចំងាយ ១០០ ហ្វីត​ប្រមាណ​ជា(៣០ម៉ែត្រ) ពី​ទូរសព្ទ ​ឯ​ម៉ូឌែល​ឥតខ្សែ​ ​មាន​លក្ខណៈ​ពិសេស​ត្រង់ ​​អ្នក​អាច​សាក​ភ្លើង​ក្នុង​ប្រអប់​ដែល​មាន​សមត្ថភាព​ផ្ទុក​ថ្ម​បាន ៤០ ម៉ោង។

​ដូច​នេះ ​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ចូល​ទៅ​កម្ម៉ង់​ទិញ​ឥឡូវ​នេះ នៅ​លើ​វិបសាយ Lamborghini Store online ​ឬ Master & Dynamic ដោយ​តម្លៃ​កាស​មាន​ខ្សែ​ម៉ូឌែល MW65 ​ចាប់ពី ​៥៤៩ ដុល្លារ រីឯ​ម៉ូឌែល​ ​MW007 ចាប់ពី ៣៤៩ ដុល្លារ៕

ម៉ូឌែល​ ​MW65s ម៉ូឌែល​ ​MW07 PLUS True wireless

ប្រភព៖ Slash Gear

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...