វាសនាមនុស្សមើលមិនឃើញ ស្រីនីត បានទទួលការងារសិល្បៈផ្ទួនៗធ្វើមិនចង់ឈ្នះ

Posted By: RoogRog Robot | 21-Nov-2020 14:40:56

ត្រឹមមួយប៉ព្រិចភ្នែកដោយសារតែភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យក្មេងស្រីមកពីភូមិភាគឦសានកែប្រែវាសនារបស់ខ្លួន សម្រេចនូវក្ដីសុបិនឱ្យក្លាយជាការពិត គឺនាងបានទទួលការងារសិល្បៈជាបន្តបន្ទាប់ ។

រូបភាព៖ ហ្វេសប៊ុកចៅមាណព

នាយ ពាក់មី អាចនិយាយបានថាជាអ្នកសិល្បៈដំបូងដែលបានប្រកាសទទួលយកកុមារី យ៉ង់ ស្រនីត មកសម្ដែងក្នុងខ្សែភាពយន្តរបស់ខ្លួន ក្រោយកុមារីរូបនេះបានមកដល់ទឹកដីរាជធានីភ្នំពេញ នាងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ស្ថានីយទូរទស្សន៍ PNN និងបានទទួលការងារថតសំអាងការជាបន្តបន្ទាប់ ។

រូបភាព៖ ហ្វេសប៊ុកនាយពាក់មី

អ្វីដែលគួរឱ្យកោតសរសើរថ្វីដ្បិតតែកុមារីសម្បុរសម្រអែមស្រស់រូបនេះ ប្រឡូកសិល្បៈជាលើកដំបូង និងមិនមានឈាមជ័យជាអ្នកសិល្បៈក៏ពិតមែន តែនាងអាចសម្ដែងបានយ៉ាងល្អ ពិសេសនោះដោយសារតែសម្រស់ពីធម្មជាតិផ្ដល់ឱ្យនាងស្រស់ស្អាតបែបកូនកាត់បញ្ចឹមប្រទេស ធ្វើឱ្យនាងលេចធ្លោមិនធម្មតាទេពេលថតសំអាងការក្នុងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ ។

រូបភាព៖ សំអាងការប្រសិទ្ធិសិរី

យ៉ាងណាក្ដីទន្ទឹមនឹងនេះដែរក៏មានមហាជនសូមឱ្យ ស្រនីត ខិតខំប្រឹងប្រែងរៀនសូត្រផង ពិសេសនោះសូមឱ្យសម្បុរសជនជួយជ្រផមជ្រែងនាងឱ្យទទួលបានការរៀនសូត្រឱ្យចប់ចុងចប់ដើមផង ព្រោះនាងនៅក្មេងអនាគតនៅវែងឆ្ងាយណាស់ ៕

រូបភាព៖ ហ្វេសប៊ុក សុភ័ក្រ្ដ កុសុម៉ា រូបភាព៖ ហ្វេសប៊ុកនាយពាក់មី

អត្ថបទ៖ វឌ្ឍនៈ

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...