ថ្នាក់ដឹកនាំសំខាន់ៗអង្គការ WHO កោតសរសើរកម្ពុជាអស់ពីចិត្ត យកឈ្នះកូវីដ១៩ យ៉ាងជោគជ័យបំផុត

Posted By: RoogRog Robot | 21-Nov-2020 05:19:36

កម្ពុជាបានយកឈ្នះព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងជោគជ័យបំផុតដោយគ្មានបង្កឱ្យវីរុសកូវីដ ១៩ ឆ្លងចូលទៅកាន់សហគមន៍ឡើយ ពោលក្នុងចំណោមអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍នេះ គឺមានអ្នកដែលឆ្លងតែ ៤ នាក់នាក់ប៉ុណ្ណោះ និងថែមទាំងព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ។

វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការសហការណ៍បានយ៉ាងល្អពីសំណាក់ប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាអាចឆ្លងផុតនៅដំណាក់ពិបាកៗម្ដងហើយម្ដងទៀតយ៉ាងជោគជ័យរហូតធ្វើឱ្យជាប់ចំណាត់លេខ ៣ លើពិភពលោក និងលេខ ១ នៅអាស៊ី ដែលជាប្រទេសគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានល្អបំផុតដាច់គេ ។

អ្វីដែលកាន់តែគួរឱ្យមានមោទកភាពទៀតនោះ គឺមានថ្នាក់ដឹកនាំសំខាន់ៗមកពីអង្គការសុខភាពពិភពលោក បាននអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា និងធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត ។ ដោយកាលពីថ្ងៃទី ២០ វិច្ឆិកា ២០២០ លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីខាងលិច និងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានផ្ញើសារតាមរយៈបណ្ដាញសង្គម Twitter របស់ពួកគាត់សម្ដែងការចូលរួម និងកោតសរសើរចំពោះកម្ពុជា ដែលបានឆ្លើុតបបានយ៉ាងល្អចំពោះព្រឹត្តិការណ៍ <<៣ វិច្ឆិកា>> កន្លងទៅនេះ ដោយមានប្រមុខដឹកនាំឆ្លើយតបបានយ៉ាងល្អជាគំរូសុខភាពសាធារណៈ។

Dr. Takeshi Kasai

ជាពិសេសនោះ មន្ត្រីពាក់ព័ន្ធទាំងអស់ដែលជាអ្នកអនុវត្តបានរក្សាកម្ពុជាឱ្យមានសុវត្ថិភាពល្អពីការចម្លងវីរុសកូវីដ ១៩ តាមរយៈការធ្វើសកម្មភាពរហ័សក្នុងការរុកអ្នកឆ្លងកូវីដ ១៩ ការឆ្លើយតបរហ័ស និងការធ្វើអន្តរាគមន៍ចំចំណុចបានល្អប្រសើរ ៕

Dr. Li Ailan

អត្ថបទ៖ វឌ្ឍនៈ

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...