ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

Posted By: RoogRog Robot | 21-Nov-2020 12:54:14

ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល FASMEC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគា ហត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនទៅមុខ និងទទួលបានជោគជ័យ។

លោក ឧកញ៉ា ហួត អៀងតុង បានមានប្រសាសន៍ថា “សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។” លោកបានបន្តថា “កន្លងមក ធនាគារ ហត្ថា បានជួយផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធភាពក្នុងការបង្កើតអាជីវកម្មទៅតាមផែនការ ធ្វើការពង្រីកអាជីវកម្មឲ្យកាន់តែធំ និងផ្តល់ជាទុនដើម្បីទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ ហើយទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់យើង។ វាពិតជារឿងមួយដ៏ល្អខ្លាំងមែនទែន ដែលខាង FASMEC បានផ្តួចផ្តើមបង្កើតសិក្ខាសាលាឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួកគាត់ទទួលបានជោគជ័យ ហើយធនាគារ ហត្ថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភជាថវិការដល់ FASMEC ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះនៅខេត្តចំនួន១៦ នៃព្រះរាជាណាចក្រកម្ពុជា។”

ជាមួយគ្នានេះដែរ លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ដែលបានចូលរួមសហការជាមួយ FASMEC និងគាំទ្រដល់សិក្ខាសាលារបស់ខ្លួន។ លោកឧកញ៉ា បានលើកឡើងថា “សិក្ខាសាលានេះនឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានសមត្ថភាពកាន់តែខ្ពស់ មានចំណេះដឹងកាន់តែទូលំទូលាយ ហើយអាចឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអរគុណ ធនាគារ ហត្ថា ដែលមានឆន្ទះជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយបានចូលមកពួតដៃជាមួយ FASMEC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។”

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...