អេហ្សីប ​លែង​ហ៊ាន​ហៅ Salah ​ជួយ​នៅ​អូឡាំពិក​ហើយ ​បើ Liverpool ​មិន​អនុញ្ញាត

Posted By: RoogRog Robot | 21-Nov-2020 12:48:57

​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្សីប បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​នឹង​មិន​ហៅ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ឱ្យ​ជួយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឡើយ ប្រសិន​បើ​ក្លឹប Liverpool ​មិន​ព្រម។

​ហង្ស​ក្រហម Liverpool ​ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​ពេល​ដែល Salah ​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​អេហ្សីប។ ​ការ​ឆ្លង​មេរោគ​នេះ នឹង​ធ្វើ​ឱ្យ​កីឡាករ​សំខាន់​ក្នុង​ក្រុម​ម្នាក់​នេះ ​មិន​អាច​លេង​បាន​ឡើយ​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ក៏​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​ដែរ។

​ជាមួយ​គ្នា​នឹង​រឿង​នេះ ​លោក Shawky Gharib ​គ្រូ U23 ​របស់​អេហ្សីប ​ដែល​ត្រូវ​ដឹក​នាំ​ក្រុម​លេង​នៅ​អូឡាំពិក​នា​ប្រទេស​ជប៉ុន​ឆ្នាំ​ក្រោយ ​បាន​ចេញ​មុខ​មក​និយាយ​ថា​លោក​ទំនង​ជា​មិន​អាច​ហៅ Salah ​មក​រួម​ក្រុម​បាន​ទេ ​ប្រសិន​បើ Liverpool ​មិន​ព្រម។ គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ដៃ​ក្រុម Liverpool ​ព្រោះ​ព្រឹត្ដិការណ៍​នេះ គឺ​មុន​ចាប់​ផ្ដើម​រដូវ​កាល ២០២១-២២ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

News Source: news.sabay.com.kh
LATEST NEWS
Porn star's graphic tell-all on Donald Trump | 60 Minutes Australia
Jamie Lee Curtis keeping it real in Hollywood | 60 Minutes Australia
What makes the hotly-contested rare earths minerals so rare | 60 Minutes Australia
The malicious conspiracy theory plaguing the French President and his wife | The Brief
Medical condition makes people wake up with an accent they never had | 60 Minutes Australia
Jamie Lee Curtis's Shocking Confession (1999) | 60 Minutes Australia
English woman wakes up with a French accent | 60 Minutes Australia
Stormy Daniels Confesses: Why I Slept With Trump | 60 Minutes Australia
Moonshine Mishaps | Moonshiners | Discovery
World’s Only Witch School | Secrets of the Forbidden Academy | Free Documentary
MORE NEWS CLICK HERE...