រឿង​អី​ទៅ ​ទើប Pep ​ហៅ​លោក Jose ​ថា​ជា​លោក Doctor ​យ៉ាង​នេះ​

Posted By: RoogRog Robot | 21-Nov-2020 11:32:59

​លោក Pep Guardiola ​បាន​ចាត់​ទុក​លោក Jose Mourinho ​មាន​សមត្ថភាព​អាច​ជា​គ្រូ​ពេទ្យ​បាន ​ដែល​អាច​ដឹង​ថា​កីឡាករ​ណា​របួស​ឬ​មិន​របួស​ខ្លាំង ​មុន​ក្រុម Spurs ប៉ះ Man City ​នៅ​រាត្រី​នេះ​។

​មុន​ការ​ប្រកួត ​លោក Jose Mourinho ​បាន​ដាក់​បន្ទុក​ទៅ​លើ​លោក Pep ​ថា​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ឱ្យ​បញ្ជូន​ខ្សែ​ប្រយុទ្ធ Raheem Sterling ​មក​ក្លឹប​វិញ ​ព្រោះ​ខ្លាច​របួស​មិន​អាច​លេង​បាន​នៅ​រាត្រី​នេះ។ ​ខណៈ​ដែល​លោក Gareth Southgate ​ពិត​ជា​បាន​បញ្ជូន Sterling ​ត្រលប់​មក Man City ​វិញ​មែន ​ដោយ​មិន​បាច់​លេង​ប្រកួត​ចុង​ក្រោយ​នោះ​ឡើយ។

ជាមួយ​ការ​និយាយ​បែប​នេះ​ហើយ ទើប​លោក Pep ​ដាក់​ឈ្មោះ​ឱ្យ​លោក Jose ​ថា​ជា Doctor ​ដឹង​គ្រប់​រឿង​ទាំង​អស់។ ​លោក ​បាន​និយាយ​បន្ដ​ថា​៖ “ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ ​ប្រហែល​ជា​គាត់​ជា​គ្រូ​ពេទ្យ​មើល​ទៅ។ សូម​ស្ដាំ ​ខ្ញុំ​នឹង​មិន​ឆ្លើយ​សំនួរ​អ្វី​ទាក់ទង​ជាមួយ Jose ​ទៀត​ទេ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...