អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះដែលទើបបញ្ចប់ គឺផ្ដោតលើកំណែទម្រង់ច្រើនចំណុច ដើម្បីសាងសាមគ្គីភាពឡើងវិញ និងរកភាពជោគជ័យនៅពេលបន្តបន្ទាប់ខាងមុខ។
រូបភាពរបស់ NOCCឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេ បានឲ្យដឹងថា សម្រាប់កំណែទម្រង់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះដែលទើបបញ្ចប់រួមមានទី១ អាជ្ញាកណ្ដាល ចៅក្រម ការវិនិច្ឆ័យឲ្យមានសុក្រឹតភាពដែលកីឡាករយល់ស្របទទួលយកបានដើម្បីឲ្យមានសាមគ្គីភាពរវាងគ្នាឡើងវិញ។
តំណាងសហព័ន្ធខាងលើនេះបន្តលើកឡើងថា ការប្រកួតឆ្នាំនេះគឺថ្នាក់ដឹកនាំយកចិត្តទុកដាក់ខ្លាំង និងចំណាយថវិកាច្រើនលើសម្ភារបច្ចេកទេសឲ្យត្រូវតាមស្តង់ដារអន្តរជាតិផង និងការរៀបចំខ្លួន ឬសំលៀកបំពាក់ជាដើម។
រូបភាពរបស់ NOCCរំលឹកដែរថា សហព័ន្ធកីឡាការ៉េតេកម្ពុជា បានធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនចំនួន៤ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែតុលា ឆ្នាំ២០២០ នៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលទើបបិទបញ្ចប់ប៉ុន្មានថ្ងៃមុននេះ។ ចំណែកចំនួនក្លឹប សមាគម រាជធានីខេត្ត ចូលរួមសរុប ២៣ និងត្រូវជា២៣៦នាក់ផងដែរនៅឆ្នាំនេះ៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh